ពិតណាស់ កាលពីថ្ងៃទី ០៨ ខែតុលា ឆ្នាំ ២០២២ នៅលើបណ្តាញសង្គមមានការភ្ញាក់ផ្អើល និង រំភើបយ៉ាងខ្លាំង ដោយបានទទួលដំណឹងថា YouTuber ប្រុសស្រីល្បីឈ្មោះ ហេង វិសាល និង ជា ស្រីនា ត្រៀមរៀបចំពិធីភ្ជាប់ពាក្យជាមួយគ្នានៅថ្ងៃទី ០៩ ខែតុលា ឆ្នាំ ២០២២។
ដោយឡែក មកដល់ព្រឹកថ្ងៃទី ០៩ ខែតុលា ឆ្នាំ ២០២២ នេះ កាន់តែច្បាស់ហើយ ដែលឃើញថា YouTuber ប្រុសស្រីល្បីឈ្មោះ ហេង វិសាល និង ជា ស្រីនា ពិតជាបានដឹកដៃគ្នារៀបចំពិធីភ្ជាប់ពាក្យនៅថ្ងៃនេះមែន ដែលធ្វើឡើងនៅឯ The Premier Centre Sen Sok ជាមួយនឹងការចូលរួមពីសំណាក់សាច់ញាតិទាំងពីរ និងមិត្តភក្តិជិតស្និទ្ធរបស់ពួកគេទាំងក្នុង និងក្រៅសិល្បៈផងដែរ៕