ធ្មេចបើកៗរយៈពេល ៦ ឆ្នាំ ហើយ ដែលតារាចម្រៀងវ័យក្មេង ទេព បូព្រឹក្ស និង ងួន ចាន់ដេវីដ បានចាប់ដៃគ្នាសាងចំណងស្នេហ៍យ៉ាងផ្អែមល្ហែម។ ក្នុងនោះ បើទោះជាមិនទាន់សម្រេចចិត្តដឹកដៃគ្នាចូលរោងការក្តី តែតារាប្រុសស្រី ២ រូបនេះ គឺកំពុងតែរស់នៅក្នុងជីវិតគូយ៉ាងមានសុភមង្គល។
អ្វីដែលភ្ញាក់ផ្អើលខ្លាំង នៅថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២២ នេះ តារាចម្រៀង ទេព បូព្រឹក្ស បានបង្ហោះសារជាសាធារណៈថា នាងមានផ្ទៃពោះហើយ។ នៅក្នងសារនោះ នាងបានសរសេរថា៖
«អំណោយដែលមិនអាចកាត់ថ្លៃ អំណោយដោយក្តីអំណរ ជាក្តីប្រាថ្នាដែលកេីតមាននៅក្នុងចិត្តស្រ្តីនិងមនុស្សគ្រប់រូបដែលប្រាថ្មាក្លាយជាមាតាបិតាដែលពោរពេញទៅដោយក្តីមេត្តាករុណា និង ព្រហ្មវិហារធម៌នោះទេីបបានបង្កេីតជាឈ្មោះថា មាតាជាព្រះ ( Goddess ) ដោយកិត្តយសក៏សូមប្រកាសពីកាដូពិសេស ដែលពួកយើងខ្ញុំទទួលបានពរពីព្រះ ថា G-DEVITH បានក្លាយជា Handsome Daddy ជាផ្លូវការហើយ ,
ដោយហេតុនេះ ក៏សូមចែករំលែកដំណឹងល្អនេះទៅកាន់អ្នកគាំទ្រ អ៊ុំពូមីង លោកតាលោកយាយ ដែលតែងតែស្រលាញ់គាំទ្រដល់នាងខ្ញុំ ទោះជានៅក្នុងកាលៈទេសៈណាក៏ដូចនាងខ្ញុំក៏រីករាយនឹងចែករំលែកដំណឹងល្អក៏ដូចជាភាពសប្បាយរីករាយនៃយើងខ្ញុំជាមួយបងប្អូន។ នាងខ្ញុំនឹងមាន special M/V ដោយមានចំណងជើងថា { GODDESS } នៅក្នុងខែ វិច្ឆិកា ខាងមុខនេះជាមួយនឹងទស្សនីយភាពថ្មីពីនាងខ្ញុំ»៕