ទីបំផុត លោក សាពូន មីដាដា បានទៅពិធីបុណ្យម្តាយក្មេកជូនដំណើរជាលើកចុងក្រោយ និងពោលបែបនេះ…
កាលពី២៧ ខែមីនា ឆ្នាំ២០២២កន្លងទៅនេះ តារាសម្ដែងស្រីល្បីឈ្មោះអ្នកនាង សឿ សុធារ៉ា បានទម្លាយដំណឹងដ៏ក្ដៅគគុកមួយនៅលើបណ្ដាញសង្គម ដោយប្រកាសពីការបែកបាក់គ្នាជាថ្មីជាមួយនឹងលោក សាពូន មីដាដា។ ដំណឹងនេះបានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងស្រទាប់មហាជន។ តាំងពីពេលនោះមក, គេគិតថាពួកគេលែងលះគ្នាហើយ ហើយក៏រស់នៅបែកផ្ទះគ្នាដែរ។ តែអ្វីៗមិនដូច្នេះឡើយ ដោយបច្ចុប្បន្ន ពួកគេ មិនទាន់លែងលះគ្នាតាមផ្លូវច្បាប់នៅឡើយទេ ហើយក៏មិនមែនរស់នៅបែកផ្ទះគ្នាអីដែរ គ្រាន់តែម្នាក់នៅជាន់ក្រោម ម្នាក់នៅជាន់លើប៉ុណ្ណោះ។ ជាក់ស្ដែងនៅពេលម្ដាយរបស់ខ្លួនទទួលមរណភាពអត់លុយធ្វើបុណ្យនោះ, សឿ សុធារ៉ា បានផ្ដល់បទសម្ភាសន៍ដល់តារាសម្ដែង សាវិន ហ្វីលីព ដោយក្នុងនោះអ្នកនាង បាននិយាយពីរឿងគ្រួសារខ្លួនថា តាមពិតទៅ តាំងពីខ្លួនរៀបការជាមួយគ្នាដំបូងមក អ្នកនាងមិនដែលត្រូវគ្នាជាមួយគាត់ទេ តាំងពីអត់ទាន់មានកូនមកម៉្លេះ, អ្នកនាង រកបែកគ្នាជាមួយគាត់, គាត់ចេះតែសុំអង្វរអ្នកនាង។ អ្នកនាង សឿ សុធារ៉ា បានបន្តថា នៅពេលនោះម្ដាយរបស់អ្នកនាងប្រាប់ថា «ពូជម៉ែអត់លែងគ្នាទេកូន» ទើបអ្នកនាងស្ដាប់តាមសម្ដីរបស់ម្ដាយ ហើយយល់ពីការអង្វររបស់ប្ដី។ ក្រោយមក អ្នកនាង ក៏មានកូនជាមួយគ្នា។ តារាសម្ដែងស្រីកំពុងជួបទុក្ខធំរូបនេះបន្តថា ក្រោយមកអ្នកនាងក៏បានសុំប្ដីលែងទៀត បើមិនដូច្នេះអ្នកនាងមិនមានសេរីភាពទេ […]
Continue Reading