វីដេអូចម្រៀងរសជាតិថ្មីរបស់តារាចម្រៀង យូរី របស់សាន់ដេ ប្រភេទសម្រាប់ប្រិយមិត្តដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ(18+) ដោយបាន និងកំពុងធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីប្រិយមិត្តនៅលើបណ្ដាញសង្គម។
បទចម្រៀងនេះមានចំណងជើងថា “Bae” ជាប្រភេទវីដេអូចម្រៀងសម្រាប់មនុស្សមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ។ ដូច្នេះហើយ វីដេអូនេះបានបញ្ជាក់ថា សម្រាប់ប្រិយមិត្តដែលមិននិយមសិចស៊ីគួរចៀសវាងមើលវីដេអូចម្រៀងនេះ។ កញ្ញា យូរី បានប្រាប់ថាសារអេឡិចត្រូនិកថា នេះជាបទពិសោធន៍មួយរបស់នាងមួយទៀតនៅក្នុងសិល្បៈចម្រៀង ដែលពីមុនមក នាងមិនធ្លាប់នោះទេ។
ចំណុចគួរចាប់អារម្មណ៍មួយផ្សេងទៀតនៃបទថ្មីកម្រឃើញរបស់ យូរី មួយនេះ ពោលគឺនាងបានរំលេចភាពសិចស៊ីក្នុងបទចម្រៀងប្រភេទនេះដំបូង គឺនាងមិនបានចេញក្រោមផលិតកម្មសាន់ដេរបស់នាងឡើយ ពោលគឺជាចេញក្រោមផលិតកម្មថ្មីមួយទៅវិញ។
ចំពោះបញ្ហានេះ សាមីខ្លួនតារាចម្រៀង បញ្ជាក់ថា គិតត្រឹមពេលនេះ នាងនៅតែជាតារាចម្រៀងរបស់សាន់ដេដដែល។ ដោយឡែកចំពោះបទចម្រៀងខាងលើវិញ នាងលើកឡើងថា ដើមឡើយនាងថតនេះជាការលេងកម្សាន្តប៉ុណ្ណោះ ប៉ុន្តែក្រោយមកក៏ត្រូវមិត្តភ័ក្ដិនាង យកទៅកាត់តចេញជាវីដេអូចម្រៀងតែម្ដង។ ប៉ុន្តែនោះជាការថតលេងរបស់នាងប៉ុណ្ណោះ មិនមែនជាការងារផ្លូវការអ្វីនោះទេ។
ទោះជាបែបនេះក្ដី វីដេអូចម្រៀង “Bae” ត្រូវបានគេមើលឃើញមានភាពខុសប្លែកពីអ្វីដែលនាងបានធ្វើកន្លងមក ទាំងបច្ចេកទេស និងស្ទីលផ្សេងៗ ពិសេស យូរី គេមើលឃើញថា នាងពិតជាបង្កប់ភាពសិចស៊ីណាស់នៅក្នុងបទចម្រៀងនេះ។ ចំណុចចាប់អារម្មណ៍ដោយឡែកមួយទៀត គឺតារាស្រី បានបង្ហាញនូវទម្រង់ដើមទ្រូង ធំទ្រលុកទ្រលន់ទៀតផង។
សូមទស្សនាវីដេអូខាងក្រោម៖