ភ្នំពេញ៖ ពិតណាស់ បងប្អូនមហាជនស្ទើរទូទាំងប្រទេស ដែលបានដឹងលឺនៅរឿងរ៉ាវជម្លោះគ្រួសាររវាង អ្នកអត្ថធិប្បាយកីឡាបាល់ទាត់ ពូចក់ និង អ្នកនាង ទ្រីញ ផល្លា រហូតដល់មានការលែងលះ ប្តឹងផ្តល់គ្នា ផ្អើលពេញបណ្ដាញសង្គម។
យ៉ាងណាមិញ បច្ចុប្បន្នរឿងរ៉ាវប្តឹងផ្តល់រវាង អ្នកទាំងពីរក៏មិនទាន់ចប់នៅឡើយទេ ដោយម្នាក់ៗនៅតែបន្តបង្ហោះឌឺដង ដៀមដាមគ្នាពេញបណ្ដាញសង្គម ជាងនេះទៅទៀត មើលទៅភាគីទាំងសងខាង ហាក់ដូចជាព្យាយាមបង្ហាញនូវខ្នងបង្អែករាងខ្លួនទៀតផង។
ដោយឡែក បើក្រលេកទៅមើល អតីតស្វាមីដែលត្រូវជាឪពុកកូនប្រុសអ្នកនាង ទ្រីញ ផល្លា ឯណោះវិញ កំពុងតែរស់នៅយ៉ាងមានក្តីសុខជាមួយភរិយា ដែលត្រូវបានគេស្គាល់ថាធ្លាប់ជាអតីតតារាសម្តែងMV ដ៏ស្រស់ស្អាតម្នាក់ទៀតផង។ មិនតែប៉ុណ្ណោះ អ្នកនាងថែមទាំងលើកសរសើរស្វាមីជាប្តីល្អ ហាក់បីខុសពីមាត់អ្នកដ៏ទៃថាជាមនុស្សខូចខិលបែបនេះថា៖
ថ្ងៃនេះសុំនិយាយអួតពីស្វាមីខ្ញុំបន្តិចហើយណាបងប្អូន អតិតកាលបែបណា អូនមិនខ្វល់ ទោះគេនិយាយអីក៏អូនមិនខ្វល់ អូនខ្វល់ត្រឹមថាពេលនេះ បងជាប្ដីល្អ ជាប៉ាល្អ របស់អូនហើយនឹងកូន រយះពេល៥ឆ្នាំហើយ តាំងពីចាប់ដៃគ្នាជាប្ដីប្រពន្ធមក បងមិនដែរធ្វើបាបផ្លូវចិត្ត អោយអូនយំសូម្បីតែម្ដង អូនធ្លាប់យំដែរ តែយំអាណិតប្ដី ព្រោះឃើញប្ដីល្អពេក
វាខុសពីមាត់គេនិយាយ អរគុណដែរមើលថែរអូន ទាំងឈឺទាំងជា ទឹកក្ដៅ ទឹកត្រជាក់ សូម្បីពេលអូនទម្ងន់ តាំងពីកូនទីមួយ រហូតដល់កូនទីពីរ ប្ដីមិនដែរដើរលេង ផឹកសុីចោលអូនសូម្បីមួយថ្ងៃ បើទៅគឺត្រូវយកអូនទៅដែរ ថ្នមប្រពន្ធណាស់ ដុះតាំងពីបន្ទប់ទឹក ខ្លាចប្រពន្ធរអិល ខ្លាចប្រពន្ធញាំចំណីមិនល្អ ប៉ះប៉ាល់ដល់សុខភាពកូន និយាយរួមទៅបងល្អតាំងពីថ្ងៃដែរយើងស្គាល់គ្នាតំបូង ក្ដីស្រលាញ់ប្ដីចំពោះអូន មិនដែរថយ គឺមានតែកើនឡើង សូមអោយស្នេហាយើង គង់វង្សឋិតថេរ ជាអមតះ បែបនេះរហូតទៅ អរគុណប្ដីសម្រាប់ទង្វើល្អគ្រប់យ៉ាង គ្រួសារដែររ៉ុងរឿង គឺជាគ្រួសារដែរមានសសរទ្រូងដ៏រឹងមាំ ដូចប្ដី៕