សំណើច ៖ អ្នកបើកតាក់ស៊ីម្នាក់ ទើបចាប់ផ្តើមការងារថ្ងៃថ្មីរបស់គាត់ ហើយដឹកអតិថិជនទីមួយរបស់គាត់។ ដឹកបានបួនប្រាំនាទី ក្នុងឡានមានសភាពស្ងាត់ជ្រងំ ហើយក៏គ្មានសំឡេងវិទ្យុចាក់កំដរនោះដែរ។
ឃើញដូច្នេះ អ្នកដំណើរដែលជាមនុស្សរួសរាយម្នាក់ បានចាប់ផ្តើមការសន្ទនាដើម្បីបំបែកភាពស្ងៀមស្ងាត់។
អ្នកដំណើរឈោងដៃកេះពីក្រោយស្មារបស់អ្នកបើកបរ រួចនិយាយថា “ហេ ពូ”។ ពេលនោះស្រាប់តែ អ្នកបើកតាក់ស៊ី ចាប់ហ្វ្រាំងង៉ក់ រួចលាន់មាត់ថា “ចុមយក្ស! កាដុមឆែប កង្កែបឆា”។
អ្នកដំណើរ ៖ “ម៉េចភ្ញាក់ខ្លាំងម៉្លេះ! ពូបើកតាក់ស៊ី”។ អ្នកបើកតាក់ស៊ីពោលតបវិញថា “ឱ្យពូសុំទោស។ វាជាការងារថ្ងៃដំបូងរបស់ពូ ហើយពូមិនទាន់សម្របនឹងបរិយាកាសការងារនេះបាននៅឡើយទេ”។
អ្នកដំណើរ ៖ “ចុះពូពីមុនធ្វើការងារអីដែរ?”។ អ្នកបើកតាក់ស៊ី ៖ “ពូបើកឡានដឹកសា ក ស ព”៕