ពូអ្នកនេសាទចិត្តស្មោះ!! រើសបានតុក្កតាសិ.ចអណ្ដែតលើសមុទ្រ ក៏រើសយកមកផ្ទះ ហើយគោរពបន់ស្រន់ទុកដូចទេវតា ដោយសារតែ…

កម្សាន្ដ ប្លែកៗ

ឥណ្ឌូនេស៊ី៖ អ្នកនេសាទម្នាក់ បានរើសបាន «កូនក្រមុំតុក្កតាសិច» មួយពីក្នុងសមុទ្រនៃកោះ Banggai និងនាំយក «នាង» ទៅកាន់ផ្ទះរបស់គាត់ នៅក្នុងភូមិ Kalupapi។ គាត់ និងអ្នកភូមិជិតខាងបានជឿថា តុក្កតាស្រីនេះត្រូវតែជាទេវតា ខណៈពួកគេសូម្បីអះអាងថាបានលឺសម្លេងនាងយំទៀតផង ។

តុក្កតាស្រីនេះត្រូវបានស្លៀកពាក់ឲ្យយ៉ាងសមរម្យ ជាមួយកន្សែងគ្របក្បាលផងដែរ រឿងរ៉ាវអំពី «ទេវតា» នេះបានល្បីយ៉ាងខ្លាំងនៅក្នុងតំបន់ និងទីបំផុត ក៏បានលេចឮដល់ប៉ូលីស ។

លោក Heru Pramukarno មេប៉ូលីសម្នាក់នៅក្នុងតំបន់ បានប្រាប់ AFP ថា «យើងខ្ញុំបានឮព័ត៌មានជាច្រើនថា ទេវតាស្រីធ្លាក់ចុះមក១អង្គ បានយំនៅពេលព្រះនាងត្រូវបានរកឃើញ ។

ប៉ុន្តែ នៅពេលមន្ត្រីរបស់យើងបានមកដល់ ពួកគេបានឃើញទេវាធ្លាក់ចុះនោះគ្រាន់តែជាតុក្កតាជ័រប៉ុណ្ណោះ ។ វាពិតជាតុក្កតាសិចមួយដ៏ស្រស់ស្អាត» ។ជាក់ស្តែង អ្នកភូមិនោះស្ថិតនៅដាច់ស្រយាល ហើយពួកគេពុំមានអ៊ីនធើរណេតមើលនោះទេ ។

ពួកក៏ពុំដឹងថា កូនក្រមុំតុក្កតារសាត់អណ្តែតនោះជាអ្វីដែរ។ប៉ូលីសឥណ្ឌូនេស៊ីបានរឹបអូសតុក្កតានេះ ព្រោះតែពួកគេបារម្ភថា ពួកអ្នកភូមិស្ថិតនៅកោះដាច់ស្រយាលនេះ នឹងចាប់ផ្តើមរាលដាលពាក្យចចាមអារាម អាចបង្កជាផ្អើលភូមិ ៕