នៅថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២២ នេះ មហាជនអ្នកលេងបណ្ដាញសង្គម ជាពិសេសអ្នកគាំទ្ររបស់ប្ដីប្រពន្ធតារាកំប្លែងប្រុសស្រី អ្នកនាង ខ្ញុង និង លោក កៃដ ពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីបានឃើញប្ដីប្រពន្ធមួយគូនេះ ធ្វើការប្រកាសចែកផ្លូវគ្នាជាសាធារណៈ។
បើតាមគណនីហ្វេសប៊ុករបស់អ្នកនាង ខ្ញុង បានរៀបរាប់ថា ៖ «គ្មានអ្នកណាម្នាក់ចង់បែកបាក់គ្រួសារទេ»។ ក្នុងនោះ ស្វាមីរបស់អ្នកនាង ក៏បានរៀបរាប់បញ្ជាក់ជុំរិញរឿងរ៉ាវចែកផ្លូវគ្នានេះផងដែរថា ៖ «ខំសន្សំពេលវេលាដើម្បីរៀបប្រព័ន្ធរស់នៅក្នុងគ្រួសារឱ្យត្រឹមត្រូវ តែគួរស្តាយវាសនាបានកំណត់ថាគ្រួសារមួយនេះមិនអាចរៀបចំកើតទេ ព្រោះខ្ញុំអស់សមត្ថភាពហើយ»។
ក្រោយទទួលដំណឹងនេះដែរ មហាជនអ្នកគាំទ្រលើបណ្ដាញសង្គមបានបង្ហាញការភ្ញាក់ផ្អើល និង សោកស្ដាយជាខ្លាំងចំពោះចំណងអាពាហ៍ពិពាហ៍របស់អ្នកទាំងពីរ ព្រមទាំងកំពុងតែធ្វើការបញ្ចេញមតិវែកញែកជុំវិញរឿងរ៉ាវនេះផងដែរ។
យ៉ាងណាមិញដេីម្បីឆ្លេីយតបទៅ និងបកស្រាយទៅកាន់មហាជនជុំវិញរឿងពាក់ព័ន្ធដែលឈានដល់កាតបែកបាក់បែបនេះ អ្នកនាងខ្ញុង បានចេញវីដេអូឡាយនិយាយប្រាប់ពីមូលហេតុនេះ។ ចង់ដឹងច្បាស់សូមទស្សនាវីដេអូខាងក្រោម៖