បរទេស៖ ពិតណាស់អ្នកទាំងអស់គ្នាតែងតែចង់ធ្វើរឿងចម្លែកៗដូចជានិស្សិតស្រីម្នាក់ដែលមានឈ្មោះថាMakenzie Noland អាយុ ២១ ឆ្នាំនេះអញ្ចឹង ព្រោះតែចង់ធ្វើឲ្យប្រាកដថា វគ្គបញ្ចប់ការសិក្សារបស់នាង
គឺជាថ្ងៃចងចាំពុំអាចបំភ្លេចបានមួយ បានបង្កើតគំនិតដ៏អស្ចារ្យមួយ ចុះថតរូបក្នុងឈុតទទួលសញ្ញាប័ត្រ ជាមួយសត្វក្រពា១ក្បាលប្រវែង ៤ ម៉ែត្រ ធ្វើឲ្យមនុស្សគ្រប់ៗគ្នាស្រៀវសាច់ជួសនាងយ៉ាងខ្លាំង ។
វាមិនចម្លែកក្នុងចិត្តនោះទេព្រោះថានាងទទួលសញ្ញាប័ត្រផ្នែកវិទ្យាសាស្ត្រសត្វព្រៃ និងជលផល ។នាងក៏បានជ្រើសរើសទីកន្លែងចិញ្ចឹមសត្វក្រពាប្រមាណ ៤៥០ ក្បាល, សត្វក្រពើ និងសត្វល្មូនដទៃទៀត ។
និស្សិតដ៏ក្លាហានរូបនេះបាននិយាយថា សត្វក្រពើនេះបានឆ្លើយតបទៅនឹងឈ្មោះរបស់វា និងប្រតិកម្មទៅនឹងសញ្ញាដៃរបស់នាង នៅពេលនាងចូលទៅក្នុងស្រះរបស់វា ដើម្បីឲ្យចំណីវាស៊ី ។
នាងបានប្រាប់ BBC ថា៖ «ខ្ញុំបានចូលទៅក្នុងទឹកជាមួយសត្វរៀងរាល់ថ្ងៃ -វាជាមិត្តភក្តិដ៏ជិតស្និទ្ធមួយរបស់ខ្ញុំនៅទីនោះ!» នាងបានប្រាស្រ័យទាក់ទងជាមួយវារៀងរាល់ថ្ងៃគ្មានអ្វីគួរឲ្យខ្លាចឡើយ។នាងនិយាយអំពីក្តីស្រលាញ់សត្វព្រៃថា៖ «តាំងពីខ្ញុំនៅក្មេងម្លេះ ខ្ញុំតែងចាប់ពស់ កាន់សត្វផ្សេងៗ, និយាយជាមួយក្មេងៗ និងអប់រំសាធារណជន» ។
បើទោះបីជានាងមិនមានគ្រោះថ្នាក់អ្វីក៏ដោយអ្នកទាំងអស់គ្នាក៏គួរកុំយកគំរូរតាមនាងឲ្យសោះព្រោះថាវាអាចប៉ះពាល់ដល់អាយុជីវិតអ្នកទាំងអស់គ្នាបានព្រោះវាជាសត្វគ្មានវិចារណៈញ្ញាណទេ។កន្លែងថតរូបស្អាតៗគកោគចាំបាច់អីកន្លែងដ៏គ្រោះថ្នាក់បែបនេះទៅវិញ៕