ប្រទេសកាណាដា៖បើយោងតាមវីដេអូដែលបានចែកចាយក្នុងបណ្តាញសង្គមទាក់ទងទៅនឹងចោស្រីម្នាក់ឈ្មោះ Brittany Burke អាយុ ២៩ ឆ្នាំនឹង
ចោរប្រុសម្នាក់ឈ្មោះ Richard Pariseau អាយុ ២៨ ឆ្នាំ ចោរស្រីបានធ្លាក់ចុះពីពិដានហាងមួយកន្លែងដែលនាងបានលាក់ខ្លួន ។
ដើម្បីគេចពីការចាប់ខ្លួនរបស់ប៉ូលីស បន្ទាប់ពីពួកគេបានព្យាយាមប្រើ «កាតឥណទានដែលលួចបាន» ដើម្បីទិញសូដា១កំប៉ុង ក្នុងតម្លៃ ១.៣៩ ដុល្លារ ពីហាងមួយកន្លែង ។
នៅពេលមន្ត្រីម្នាក់បានព្យាយាមចាប់ខ្លួនចោរប្រុសស្រីទាំងពីរប៉ុន្តែពួកគេរឹងទទឹងការចាប់ខ្លួនរបស់ប៉ូលីស ។
ខណៈពេលដែលមន្ត្រីបានព្យាយាមគ្រប់គ្រងវាយខ្នោះចោរបុរស នៅពេលនោះ ចោរស្ត្រីបានរត់ទៅកាន់ផ្នែកខាងក្រោយហាង និងព្យាយាមរត់គេចខ្លួន ។
ប៉ូលីសបាននិយាយថា «នៅពេលដែលសមាជិកនៃកងកម្លាំងសមត្ថកិច្ច RCMP បានទៅដល់កន្លែងកើតហេតុកាន់តែច្រើន ស្រាប់តែស្ត្រីនោះបានធ្លាក់ពីពិដាន និងទៅទង្គិចនឹងធ្នើរដាក់តាំងទំនិញនៅក្នុងហាងនេះ ។
ទោះយ៉ាងណា ស្ត្រីរូបនេះបានងើបឡើងយ៉ាងលឿន និងព្យាយាមរត់ចេញពីក្នុងហាង មុនពេលដែលក្រុមមន្ត្រីបានប្រឈមមុខនឹងនាង ដោយភ្ជង់កាំភ្លើង និងបញ្ជាឱ្យក្រាបចុះលើដី ។ហើយពេលនេះអ្នកទាំងពីត្រូវប៉ូលីសចាប់បាននឹងកំពុងរងចាំការកាត់ទោស។