ថាមែនៗសង្ស័យថាចែកផ្លូវគ្នា ឥឡូវច្បាស់លាស់ហើយ ទំនាក់ទំនង សុគន្ធ នីសា និងស្វាមី ដើរដល់ដំណាក់កាល…

កម្សាន្ដ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេនៅចាំបានថា កន្លងមក ដោយ​សង្កេត​ឃើញ​ថា អ្នកនាង​សុគន្ធ និសា កម្រ​បង្ហោះ​រូបភាព បង្ហាញ​ភាព​ផ្អែមល្ហែម​ដូច​គូស្នេហ៍​ដទៃ​នោះ ក៏​មាន​ចម្ងល់​ជាច្រើន​ជុំវិញ​រឿង​នេះ រហូត​អ្នកខ្លះ​គិត​ថា​​​​ ប្រហែលជា​រូបនាង​បែកបាក់​ជាមួយ​ស្វាមី​ហើយក៏​មិន​ដឹង​។

ដើម្បី​ជម្រះ​មន្ទិល​ជុំវិញ​រឿង​នេះ​​ កន្លងមក​តារាចម្រៀង​រាង​តូច​ច្រឡឹង​គួរ​ឲ្យ​ស្រឡាញ់​រូបនេះ ក៏បាន​ធ្វើការ​បង្ហោះ​រូប​ជាមួយ​ស្វាមី អមដោយ​ប្រយោគ​បែបនេះ​ថា «Boy friend ទំនើង​Ok អ្នក​គ្រប់គ្នា តែងតែ​សួរ​ថា​ម៉េច​ក៏​មិនដែល​ឃើញ​ផុស​រូប​ជាមួយ ម្នាក់​ប្រុស​នេះ ឥឡូវនេះ ជូន​តាម​សំណូមពរ​ចា​»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈ​សារ និង​រូបភាព​នេះ អាច​បញ្ជាក់បាន​ថា អ្នកនាង​សុគន្ធ និសា ពុំមាន​ការបែកបាក់​ស្នេហា​ដូច​ការសង្ស័យ​មួយចំនួន​នោះឡើយ តែ​ពេល​ឃើញ​រូប​នេះ​ហើយ​នោះ មាន​អ្នកខ្លះ​នៅតែ​លើក​ជា​ចម្ងល់​ថា «​មិនដែល​ឃើញ​ស្វី​ត​សោះ​»​។​

ជាការ​ឆ្លើយតប​ជុំវិញ​ការ​លើកឡើង​ខាងលើនេះ តារាចម្រៀង​សុគន្ធ និសា បានធ្វើការ​បញ្ជាក់ថា «​ទម្លាប់​គ្រួសារ​ម្នាក់ៗ​ខុសៗ​គ្នា​»​។ ក្រោយ​ឃើញ​ការ​បកស្រាយ​បែបនេះ មានមតិ​មួយចំនួន​ធ្វើការ​គាំទ្រ ដោយ​លើកឡើងថា «​មែនហើយ​បង​ប្តី​ខ្ញុំ​ក៏​អីចឹង​ដែរ​គាត់​មិនសូវ​ចូលចិត្ត​ថតរូប​ប៉ុន្មាន​ទេ ហើយ​ណាមួយ​មនុស្ស​ស្រឡាញ់គ្នា​មិនចាំបាច់​ទាល់តែ​ថត​បង្ហាញ​អោយ​គេ​ឃើញ​គ្រប់ពេល​នោះទេ មែន​អត់​បង​»​។ «​ខ្ញុំ​យល់ស្រប​បង សូម្បី​ខ្ញុំ​ក៏​មិនសូវ​ផុស​រូប​ប្តី​ដែរ​»​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយមក​ទៀត​ អ្នក​នាង​សុគន្ធ និសា ក៏បាន​ធ្វើ​បកស្រាយ​បន្ថែម​ទៀត​ចំពោះ​ពាក្យ​មហាជន ដែលនិយាយថា នាង​លាក់​មុខ​ស្វាមីនោះ ដោយ​អ្នកនាង​ថា ប្ដី​របស់​នាង​មិនមែនជាអ្នកសិល្បៈ មិន​អាចយកគាត់​មកសម្ដែងជាមួយយ​នាង​បានទេ។

អ្នក​នាង​បន្ត​ថា អត្តចរិត សម្ដីសំដៅ ក៏​ដូច​ជា​អាកប្បកិរិយា មិនដូចយើងតែម្ដង។ ដូច្នេះ បើចង់យកគាត់​មក​សម្ដែង​នៅក្នុង​បទចម្រៀងផ្ទាល់​របស់​អ្នកនាង គឺមិន​អាចនោះទេ។

គួរ​បញ្ជាក់ថា តារាចម្រៀង​សុគន្ធ និសា បាន​ចូល​រោងការ ជាមួយ​បុរស​អាណិកជន​ខ្មែរ​ម្នាក់​ឈ្មោះ​ចៅ សម្បត្តិ កាលពី​ថ្ងៃទី​០១ ខែធ្នូ ឆ្នាំ ២០១៧ នេះ ដែល​ពិធី​ទាំងមូល​នឹង​ប្រព្រឹត្តឡើង​នៅ​សណ្ឋាគារ​លំដាប់​ផ្កាយ ៥ សូ​ហ្វី​តែ​ល​ភ្នំពេញ ដោយ​នាង​បាន​អញ្ជើញ​ភ្ញៀវកិត្តិយស​ជាច្រើន ពិសេស​អ្នកសិល្បៈ​ចូលរួម​ផងដែរ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពី​រៀបការ​រហូតដល់​ពេល​នេះ អ្នកនាង​មិនទាន់​ទទួលបាន​ដំណឹង​ល្អ​នៅឡើយ​ទេ ខណៈ​អ្នក​រៀបការ​ក្រោយៗ​រូបនាង គេ​មានកូន​អស់​ទៅហើយនោះ។ ទោះយ៉ាងណាពេលនេះ អ្នកនាង បានទៅសហរដ្ឋអាមេរិកជាមួយស្វាមី ហើយសង្ឃឹមថា ពួកគេនឹងមានដំណឹងល្អ ពេលត្រឡប់មកប្រទេសកម្ពុជាវិញនោះ៕ សូមទស្សនាវីដេអូខាងក្រោម ៖