មានអាជីពជាតារាសម្ដែងជើងចាស់ល្បីឈ្មោះរាប់ឆ្នាំ ទេព រិន្ទដារ៉ូ នៅមានទេពកោសល្យ មួយផ្សេង ទៀត គឺលោកអាចបកស្រាយបទចម្រៀង ដែលមហាជនមិនច្រើនទេដែលបានដឹង នេះយោងតាមការ បង្ហោះវីដេអូចម្រៀងចាស់ៗឡើងវិញរបស់លោក ទេព រិនដារ៉ូ។
ទស្សនិកជនធ្លាប់តែមើលការសម្ដែងប៉ិនប្រសប់តាមរយៈខ្សែភាពយន្ដខ្មែរហូហែរបស់តារាសម្ដែងជើងចាស់រូបនេះ ដោយឡែកមហាជនពុំធ្លាប់ដឹង នឹងមិនធ្លាប់បានទស្សនាពីសម ត្ថភាពច្រៀងចម្រៀង យ៉ាងពីរោះរបស់លោកមិនចាញ់អ្នកចម្រៀងអាជីពនោះទេ។
ដោយថ្មីៗនេះត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមម្នាក់កកាយយកវីដេអូចម្រៀងចាស់ៗ លោក ទេព រិន្ទដារ៉ូ ដែលបានបកស្រាយបទចម្រៀងយ៉ាងពីរោះជាច្រើនបទក្នុងកម្មវិធីប្រគុំតន្ត្រីនៅជំនាន់នោះ។
វីដេអូបង្ហាញពីទេពកោសល្យបកស្រាយបទចម្រៀងយ៉ាងរណ្ដំបែបនេះ ធ្វើឱ្យមហាជនភ្ញា ក់ផ្អើ ល និងមិននឹកស្មានថាក្រៅពីសម ត្ថភាពសម្ដែងឥតខ្ចោះ លោកថែមទាំងអាចច្រៀងបានល្អ៕ សូមទស្សនាវីដេអូចម្រៀងចាស់ៗរបស់តារាជើងចាស់ដូចខាងក្រោម៖