ចិន៖ ដូចដែលយើងបានដឹងស្រាប់ហើយថា សម័យបច្ចុប្បន្ននេះបច្ចេកវិទ្យាគឺពិតជាជឿនលឿនខ្លាំងណាស់ វាអាចបង្កើតនូវអ្វីដែលមនុស្សនឹកស្មានមិនដល់ ហើយការផលិតផលទាំងអស់សុទ្ធតែបង្កើតមកដើម្បីបម្រើនូវផលប្រយោជន៍របស់មនុស្សជាតិលើពិភពលោក
ជាក់ស្ដែងការផលិត តុ.ក្ក តា.សិ.ច ដើម្បីព្យាបាលភាពឯការរបស់មនុស្សពីមួយជំនាន់ទៅមួយ ជំនាន់ហាក់មានភាពរីកចម្រើន និងសម្បូរបែបសឹងតែមិនគួរឲ្យជឿ។ ជាក់ស្តែងបើយោង តាមសារព័ត៌មានផ្លូវការរបស់ចិនបានចុះផ្សាយថា
ពេលនេះចិនកំពុងតែផលិត តុ.ក្ក តា.សិ.ច ជំនាន់ថ្មី ដែលអាចនិយាយបាន អាចច្រៀង ធ្វើការងារផ្ទះដូចជាលាងចាន ប្រើប្រាស់អ៊ីនធឺណិត និងប្រើប្រាស់ឧបករណ៍ដែលភ្ជាប់ជាមួយនឹង WiFi បានទៀតផង។
តុ.ក្ក តា.សិ.ច ជំនាន់ថ្មីនេះត្រូវបានគេដាក់ឈ្មោះថា Xiaodie និងត្រូវបានគេដាក់លក់ក្នុងតម្លៃ ៤,០០០ ដុល្លារ។ តំណាងរបស់ក្រុមហ៊ុនផលិត តុ ក្ក តា សិ.ច ខាងលើបានបន្ថែមទៀតថា
តុ.ក្ក តា.សិ.ច នេះអាចស្តាប់សំឡេង និងភាសាដែលមនុស្សនិយាយ ឬបញ្ជាបាន ប្រសិនបើ យើងនិយាយឲ្យចំពាក្យដែលគេបានកំណត់នៅក្នុងខ្លួនតុក្កតានេះ។
ជាងនេះទៅទៀត លោកអ្នកអាចប្រើតុក្កតានេះ សម្រាប់ធ្វើជាអ្នកទទូលភ្ញៀវជំនួយការវេជ្ជសាស្រ្ត និងជំនួយការផ្សេងៗបានទៀតផង។ ស្ថាបនិកតុក្កតានេះបានអះអាងថា តុ.ក្ក តា.សិ.ច ជំនាន់ថ្មីនេះនឹងក្លាយជាថ្នាំដ៏ពិសេសមួយសម្រាប់ព្យាបាលជំងឺឯការរបស់មនុស្សរាប់លាននាក់៕