ស្អាតគ្មានទាស់! ព្រះនាងតូច នរោត្តម ជេនណា គ្រងឈុតបែបកូនក្រមុំប្រពៃណីខ្មែរមួយឈុតនេះ រំលេចសម្រស់ស្រស់ស្អាតខ្លាំងដូចផ្កាកំពុងរីក…(មានរូបច្រេីនទៀត)
ភ្នំពេញ ៖ ជាការពិតណាស់ជឿជាក់ថាប្រិយមិត្តពិតជាបានជ្រាបយ៉ាងច្បាស់រួចមកហើយពីព្រះនាងតូច នរោត្តម ជេនណា ដែលទទួលបានការស្រលាញ់ចូលចិត្តពីសំណាក់មហាជនជាច្រើនទាំងប្រុសទាំងស្រី ដោយសារតែរូបសម្បត្តិព្រះភ័ក្រ្តដ៏ស្រស់ផូរផង់ សមត្ថភាព ចំណេះដឹងមិនធម្មតាឡើយដោយព្រះនាងអាចធ្វើការមានបន្ទូលដល់ទៅ ៥ ភាសា និងមានទេពកោសល្យខាងសិល្បៈជាខ្លាំងមិនថាការច្រៀង រាំ ឬសម្ដែងឡើយ ព្រះនាងតូចធ្វើបានយ៉ាងល្អស្ទាត់ជំនាញ់តែម្ដង មិនសរសើរមិនបានឡើយ ។ ជាក់ស្ដែងផងដែរនោះបើនិយាយពីការៀបចំតុបតែងខ្លួនរបស់ព្រះនាងតូចវិញ ទោះបីជាទ្រង់នៅមានវ័យក្មេងយ៉ាងណាក្ដីប៉ុន្តែទ្រង់ពិតជាស្រស់ស្អាត គ្រងឈុតអ្វីក៏មើលទៅល្អគន់ និងទាក់ទាញយ៉ាងខ្លាំង មិនថាឈុតដែលមានលក្ខណៈបែបបុរាណ ឬលក្ខណៈបែបសម័យទំនើបឡើយ ពិតជាស្អាតគ្មានទាស់ភ្នែកឡើយ ។ ដោយឡែកទៀតសោតបើក្រឡែកមកមើលនៅថ្ងៃទី ០៩ ខែ សីហា ឆ្នាំ ២០២២ នេះព្រះនាងតូច នរោត្តម ជេនណា ទ្រង់បានគ្រងនូវឈុតសម្លៀកបំពាក់បែបកូនក្រមុំប្រពៃណីខ្មែរមួយឈុតដែលរំលេចដោយក្បូរក្បាច់រចនា អមនិងសម្រស់ដ៏ល្អប្រណីតរបស់ព្រះនាងតូច ពិតជាស្រស់ស្អាត ថ្លៃថ្នូរ និងមានតម្លៃខ្លាំងណាស់ មើលពីជ្រុងណាក៏ស្រស់ស្អាតខ្លាំងធ្វើអោយមហាជនឃើញហើយលាន់មាត់សរសើរគ្រប់ៗគ្នាតែម្ដង៕
Continue Reading