ហេតុការណ៍ដ៏ហួសចិត្តមួយដោយក្មេងស្រីម្នាក់អាយុ៧ឆ្នាំនៅក្នុងប្រទេសហ្វីលីពីនព្រោះតែស្លុតចិត្តខ្លាំងពេកបានស្រែកយំគួរឲ្យអាសូរខណៈឃើញអ្នកដឹកជញ្ជូនអាហារកូម្ម៉ង់តាមអនឡាញFoodpandaប្រមាណ៤២ម៉ូតូបានមកផ្តុំគ្នាព្រោងព្រាតនៅពីមុខផ្ទះរបស់នាងដែលបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងតែម្តង។
ជាក់ស្តែងនេះបើយោងតាមប្រភពបានអោយដឹងយ៉ាងដូច្នេះថាក្មេងស្រីម្នាក់បានព្យាយាមធ្វើការបញ្ចាទិញមាន់២ប្រអប់សម្រាប់ខ្លួនឯងនាង និងជីដូនរបស់នាងដោយនាងតែតែធ្វើរបៀបនេះជារឿយៗខណៈឪពុកម្តាយរបស់នាងចាកចេញទៅធ្វើការដែលពួកគេក៏បានបង្រៀនកូនស្រី អំពីរបៀបប្រើប្រាស់ការបញ្ជាទិញតាមរយៈAppផងដែរ។ប៉ុន្តែនៅថ្ងៃនោះខណៈនាងកំពុងធ្វើការបញ្ជាទិញ។
ក៏ស្រាប់តែសេវាអ៊ិនធើរណែតមហា សែនយឺតហើយកម្មវិធីអេបFoodpandaក៏មិនប្រក្រតីទៀតជាហេតុធ្វើឲ្យការបញ្ជាទិញរបស់នាងកើតមានកំហុសបណ្តាលឲ្យលោតស្ទួនៗតែម្តង។