១. សរសើរគ្នាពេលអ្នកមានឱកាស
មនុស្សណាក៏ស្រឡាញ់ការសរសើរដែរ។ មិនថាពេលណាអ្នកមានឱកាសទេ សរសើរពីសម្រស់ របស់គូស្នេហ៍ និងក្តីបារម្ភអ្នកចំពោះរូបគេ។
២. ឱបថ្នាក់ថ្នម
ការឱបថ្នាក់ថ្នមមិនត្រឹមតែនាំឱ្យអ្នកកាន់តែស្និតស្នាលនឹងគូស្នេហ៍ប៉ុណ្ណោះទេ តែវាក៏បង្កើតបរិយាកាសល្អៗ។
៣. មើលកុនជាមួយគ្នា
គ្មានអ្វីប្រសើរជាងការមើលរឿងកំប្លែងរ៉ូមែនទិចជាមួយគ្នាទេ។ នៅពេលអ្នករីករាយនឹងមើលកុនជាមួយគ្នា វានឹងនាំឱ្យអ្នកទាំង២កាន់តែស្និតស្នាលគ្នា។
៤. ហាត់ប្រាណ
តើអ្នកដឹងទេថា ហាត់ប្រាណជាមួយគ្នាអាចជួយបង្កើនចំណងស្នេហារវាងគូស្នេហ៍ទាំង២? វាធ្វើឱ្យអ្នកទាំង២កាន់តែមានក្តីសុខ និងអារម្មណ៍ផ្សាភ្ជាប់គ្នា។
៥. នៅតែម្នាក់ឯង
ស្នេហាត្រូវការសម្រាកដើម្បីរកផ្លូវត្រលប់ទៅរកគោលដៅ។ ផ្តល់ពេលវេលាសម្រាកឱ្យគ្នាខ្លះ ហើយនៅតែម្នាក់ឯង។ ពេលអ្នកជួបគ្នាបន្ទាប់មកបែកគ្នា អ្នកនឹងកើតអារម្មណ៍សប្បាយរីករាយ ហើយក៏បន្ថែមភាពស្រស់ស្រាយដល់ស្នេហាអ្នកទាំង២ទៀតផង៕