តារាសម្ដែងស្រីថៃដ៏មានប្រជាប្រិយភាព Nune Woranuch ដែលកន្លងមកមហាជនភាគច្រើនតែងហៅថា «នាងឡាំយ៉ង» នោះ គឺជាភរិយាសេដ្ឋីវាល់លាន មានមុខជំនួញក្នុងដៃធំលំដាប់ប្រទេស ដោយអ្នកណាៗក៏ច្រណែននឹងជីវិតតារាស្រីរូបនេះផងដែរ ។ ទន្ទឹមនឹងនោះដែរ ជឿថាមហាជនអ្នកគាំទ្រជាច្រើនពិតជាមានចម្ងល់ និង ចង់ដឹងហើយថា តារាសម្តែងស្រីល្បីឈ្មោះ Nune Woranuch ផ្តើមចំណងស្នេហ៍ជាមួយនឹងស្វាមីបែបណា មុនឈានចូលជីវិតគូ ហើយស្វាមីនាងជាអ្នកណាផងដែរ ។
អាចនិយាយបានថា តារាសម្តែងស្រី Nune Woranuch ជាមនុស្សស្រីម្នាក់ដែរក្នុងចំណោមនុស្សស្រី ១០០ នាក់ មានសំណាងបំផុតដែលបានរៀបការចូលក្នុងត្រកូលសេដ្ឋី ហើយថែមទាំងជាភរិយាសេដ្ឋីវាល់លាន ក្តោបភាគហ៊ុនធំនៅក្រុមហ៊ុកបៀរសិង្ហានៅថៃ ដែលស្វាមីរបស់នាងឈ្មោះ Tod Piti ជាកូនប្រុសកណ្តាលរបស់សេដ្ឋីស្រាបៀសិង្ហានៅថៃ ។ក្នុងនោះដែរ កាលពីប៉ុន្មានឆ្នាំកន្លងមកសេដ្ឋី Tod Piti ក៏បានបង្ហើបពីទំនាក់ទំនងដំបូងដែលលោក និង ភរិយា Nune Woranuch
ចាប់ផ្តើមដំបូងមុនឈានដល់ជីវិតប្តីប្រព្ធថាដំបូងឡើយលោកបានស្គាល់ Nune Woranuch តាមរយៈការសម្តែងរឿង បន្ទាប់មកក៏លោកក៏ចាប់ផ្តើមស្គាល់នាងកាន់តែច្បាស់តាមរយៈមិត្តភក្តិនាង ហើយមានថ្ងៃមួយជាថ្ងៃបុណ្យនៃសេក្តីស្រឡាញ់ ដោយវាជាលើកដំបូងហើយដែលលោកបានជួបនាងផ្ទាល់ ពេលនោះលោកហាក់បីដូចរៀបខ្លួនមិនត្រូវឡើយអៀនៗនាង ពេលនោះមិត្តរបស់ Nune ចេះតែជំរុញលោកឱ្យនិយាយរឿងក្នុងចិត្តឱ្យក្លាហាន តែលោកបែរជាស្ងៀមមិនដឹងផ្តើមពីចំណុចណា រហូតពេលនោះអ្នកគ្រប់គ្នាគិតថាលោកប្លែកៗ ។
ជាមួយគ្នានោះដែរ លោកក៏បន្ថែមទៀតថា បន្ទាប់ពីបានជួបគ្នាម្តងរួចហើយពួកយើងក៏ផ្តើមមើលចិត្តគ្នារហូតមករយៈពេល ៤ ឆ្នាំ ទើបលោក និង Nune បានរៀបការជាមួយគ្នា ហើយនាំនាងចូលមកក្នុងគ្រួសារលោកយ៉ាងពេញមុខពេញមាត់ ហើយគ្រួសារលោកក៏ទទួលស្វាគមន៍ Nune យ៉ាងកក់ក្តៅ ។ មកទល់ពេលនេះដែរ លោក និង ភរិយារៀបការបាន ១១ ឆ្នាំហើយ ឯក្តីស្រឡាញ់ក៏នៅតែផ្តល់ឱ្យគ្នាមិនប្រែដដដែល ទោះបីពួកគេមិនទាន់មានទាយាទស្នងត្រកូលក្តី ៕