សូមសរសើរគាត់!​ ម្ចាស់​​បទ «​ទូរ​ស័ព្ទ​​ប្រាប់​​ផង​» បោះ​​ចោល​ជីវិត​ឡូយ​​ឆាយ​​នៅ​​ទី​ក្រុង​​​​ទៅ​​​រស់​នៅ​​​តាមជន​បទ​យ៉ាង​​សាមញ្ញ​ (មានរូបភាព)

កម្សាន្ដ

ប្រិយមិត្តមិនតិចទេ​បានស្គាល់​តារាចម្រៀងប្រុស ដ៏មានប្រជាប្រិយភាពលោក សាន ផានិត។ នៅពេល​ដែល​ទស្សនិក​ជន​បាន​ឮ​ទំនុកច្រៀង​មួយចំនួន ធ្វើឱ្យ​នឹក​ស្រមៃទៅ​អតីតកាល​ប្រមាណ​ ២០ ​ឆ្នាំមុន​ ដែល​បាន​កន្លងផុតទៅ ហើយ​ចាំ​ច្បាស់​ណាស់​ថាគឺបទ «​ទូរស័ព្ទ​ប្រាប់​ផង» របស់លោក។

ហាក់បីដូចជា​មួយ​ប៉ព្រិចភ្នែក ពេលនោះបទ​នេះ​ទទួលបាន​ការ​​​គាំទ្រ​ល្បីល្បាញពី​សំណាក់​យុវវ័យ​យ៉ាងខ្លាំង មិន​ថា​តាម​ជនបទ​ស្រុកស្រែ ឬ​ទីក្រុងនោះទេ​។​

យ៉ាងណាមិញថ្មីៗនេះ មានការចាប់អារម្មណ៍ជាខ្លាំងដោយបានឃើញតារាចម្រៀងវ័យជ្រេលោក សាន ផានិត បាន​បង្ហោះ​រូបប៉ុន្មានសន្លឹកជាមួយ​ភរិយា និងកូនៗទៅរស់នៅតាមជនបទដោយប្រើជីវភាពបែបសាមញ្ញៗ តែមើល​ទៅ​ពិត​ជា​មានសេចក្តីសុខជាខ្លាំង។

មួយរយៈចុងក្រោយនេះលោក​ សាន ផានិត បានបោះបង់អាជីពសិល្បៈ ដោយងាកមក​រស់​នៅបែបអ្នកស្រែចំការ មើលទៅពិតជាមានភាពរីករាយយ៉ាងខ្លាំង ទោះបីមិនមានសម្ភារៈទំនើបៗ​ដូចនៅក្នុង​ទីក្រុង​ក៏​ដោយ​។

ក្រោយពីឃើញបែបនេះហើយ​ មានមិត្តក្នុងបណ្ដាញសង្គមមិនចេះតិចទេបានសរសើរ និងចង់បានជីវិតរស់នៅ​បែប​ធម្មជាតិ​ដូច​អាយ​ដលដែរ​។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សូមទស្សនារូបភាពខាងក្រោម៖

ប្រភព៖ ប្រជាប្រិយ