សំណើច ៖ ថ្ងៃមួយមានបុរសម្នាក់តេទូរស័ព្ទទៅប្រពន្ធគាត់ ដើម្បីឱ្យប្រពន្ធគាត់រៀបចំវ៉ាលីសទៅប្រទេសក្រៅជាមួយមេរបស់គាត់។
គាត់បានតេទៅប្រពន្ធគាត់ដោយនិយាយថា “អាឡូ! អូនសម្លាញ់ បងត្រូវបានគេស្នើឱ្យទៅស្ទូចត្រីលេងនៅប្រទេសចិនជាមួយមេរបស់បងរយៈពេលមួយសប្ដាហ៍។
នេះគឺជាឱកាសល្អសម្រាប់បងឡើងតំណែងណាអូន។ ដូច្នេះតើអូនអាចរៀបចំសម្លៀកបំពាក់សម្រាប់មួយសប្ដាហ៍ សន្ទូចត្រី និងប្រអប់ដាក់ត្រីឱ្យបងផងបានទេ?
យើងនឹងចាកចេញពីការិយាល័យ ហើយបងនឹងទៅយកវានៅផ្ទះ។ អូ! កុំភ្លេចអាវគេងពេលយប់ពណ៌ខៀវថ្មីរបស់បងផង!”។
ប្រពន្ធគិតថា ស្ដាប់មើលទៅដូចជាមិនស្រួលសោះ ប៉ុន្ដែដើម្បីក្លាយជាប្រពន្ធល្អ នាងបានធ្វើនូវអ្វីដែលប្ដីរបស់គាត់បានប្រាប់។
អស់រយៈពេល ១ សប្ដាហ៍គាត់ក៏បានត្រឡប់មកវិញដោយមានសភាពនឿយហត់បន្តិច ប៉ុន្ដែមើលទៅសង្ហាដដែល។ ប្រពន្ធបានស្វាគមន៍ប្ដីរបស់គាត់ ហើយបានសួរគាត់ថា “តើបងស្ទូចបានត្រីប៉ុន្មាន?”។
ប្ដីឆ្លើយ “បាទ ប្រពន្ធសម្លាញ់ ត្រីសាម៉ុងជាច្រើន ត្រីស្រកាពណ៌ខៀវ និងត្រីច្រមុះស្រួចបន្តិចបន្តួច។ ប៉ុន្ដែហេតុអ្វីបានជាអូនមិនដាក់អាវគេងពេលយប់ពណ៌ខៀវថ្មីរបស់បងអ៊ីចឹង?”។ ប្រពន្ធរបស់គាត់ឆ្លើយ “អូនដាក់ហើយតើ! អាវនោះនៅក្នុងប្រអប់ត្រី”៕