កាលពីពេលថ្មីៗកន្លងទៅនេះ ក្រោយលោក ជឿន ប៊ុនចក់ ហៅពូចក់ បានធ្វើការឡាយបកស្រាយរឿងចិញ្ចើមរបស់ខ្លួនត្រូវដេរចំនួន៥ថ្នេរ ដោយសារស្នាដៃភរិយាប្រើទូរសព្ទវា,,យនោះ, អ្នកនាង ផល្លា មិនបកស្រាយច្រើន បានប្រាប់ទៅវិញឲ្យឆែកកាមេរ៉ា និងប្រកាសជំហរមិនឡាយតបត សុខចិត្តកំដរតាមផ្លូវច្បាប់។
លើសពីនេះ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ អ្នកនាង ផល្លា បង្ហោះរូបថត១សន្លឹកលើគណនីហ្វេសប៊ុករបស់ខ្លួន អមដោយសារថា «ភាពឈឺចាប់ ដែលខ្ញុំទទួលបាន គឺធ្វើអោយខ្ញុំពង្រឹងសមត្ថភាពរកលុយបានច្រើនជាងមុនធ្វើអោយជីវិតមានភាពរីករាយខ្លាំងជាងមុនសម្រស់ស្រស់ស្អាត ស្រស់ស្រាយជាងមុន»។
នៅយប់ថ្ងៃដដែលនោះ អ្នកនាង ផល្លា បានបង្ហោះរូបថត១សន្លឹកទៀតចេញពីក្រុងព្រះសីហនុ ហើយប្រាប់ថា «ផឹកជប់លៀងលាកម្មអោយខ្លួនឯង រឿងមិនល្អទាំងប៉ុន្មានខ្ញុំបានបោះចោលក្នុងទឹកសមុទ្រអស់ហើយ គ្មានទៀតទេពាក្យថាហត់ចិត្ត
វឹងហើយវឹងមែនទែន អេងហើយ ឆាប់ក្រោកពីព្រឹក enjoy ជាមួយខ្យល់បរិសុទ្ធនៅពេលព្រឹកព្រលឹម
មានសំលេងទឹកសមុទ្រកំដរអោយគេង គេងលក់ស្រួលម៉ងយប់នេះ Good night all my love»។
គួរបញ្ជាក់ថា កាលពីយប់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២កន្លងទៅនេះ លោក ជឿន ប៊ុនចក់ បានឡាយវីដេអូ នៅលើគណនីហ្វេសប៊ុករបស់ខ្លួន ដោយប្រាប់អ្នកគាំទ្រថា រឿងរបួសត្រង់ចិញ្ចើមរបស់ខ្លួន ដោយសារតែភរិយាប្រើទូរព្ទ13 Pro Maxវាយនៅផ្សារទំនើបអ៊ីអន២ កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២។
លោកថា លោក បានលះបង់កិត្តិយស ដើម្បីប្ដូរយកការស្រឡាញ់ សុទ្ធចិត្តឲ្យគេប្រមា..ថដូចជាសត្វ។ អញ្ចឹងការលះបង់របស់លោកអស់ហើយ មានតែប៉ុណ្ណឹង ហើយលើកនេះមិនដឹងថាត្រូវលះបង់អីទៀត។
លោកថា បើការលះបង់របស់លោកបានមកវិញនូវសុភមង្គលលោកអត់ខ្វល់មនុស្សជុំវិញទេ, អត់ខ្វល់ពីមហាជន តែវាមិនបានមកវិញដូចការរំពឹងទុក។ អញ្ចឹងលោកមិនដឹងថា ត្រូវស៊ូដើម្បីអ្វីទៀតទេ។ ក្រោយឡាយវីដេអូរួចមក លោកក៏ប្រកាសប្រាប់អ្នកគាំទ្រតាមរយៈសារឲ្យដឹងថា ពេលនេះ លោកពោះម៉ាយហើយ៕
សូមទស្សនាវីដេអូខាងក្រោម៖