អីយ៉ាស់មិនឱ្យខក​ចិត្តទេ! រឿង​ចូល​Galaxy​ ​ចាំ​អ៊ុត​មើល​ថ្ងៃ​ចន្ទ ខណៈ​ ប៊ុត សីហា ​ឈរ​មុខ​រថយន្ត​១​គ្រឿង ​ហើយ​ពោល​ពាក្យ​​ថា…

កម្សាន្ដ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយប្រកាសចូលសិល្បៈជាថ្មី ជាមួយនឹងការសន្យាកែប្រែកំហុសកន្លងមកនោះ គេសង្កេតឃើញថា ម្ចាស់ពានរង្វាន់The Voice Cambodiaរដូវកាលទី១ លោកប៊ុត សីហា ទទួលបានឱកាសជាបន្តបន្ទាប់ពីបុគ្គលល្បីៗជាច្រេីន។

ជាក់ស្ដែង ពេល​ប្រកាស​ចូល​សិល្បៈ​ដំបូង​នោះ​ ប៊ុត សីហា បាន​ជិះ​ម៉ូតូរបស់ខ្លួនពីខេត្តកំពង់ស្ពឺ ស្កាត់​ទៅជួប អ្នកស្រី ទ្រី ដាណា ដើម្បីសុំជំនួយ ក្នុង​ការផលិតបទចម្រៀងរបស់ខ្លួនបម្រើអារម្មណ៍អ្នកគាំទ្រឡើងវិញ ហើយជាការឆ្លើយតបចំពោះការដឹងខុសចេះកែនេះ ថៅកែហាងពេជ្រចិត្តធម៌ទ្រី ដាណា ក៏ព្រមផ្ដល់ឱកាសឲ្យ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយទទួលបានឱកាសនេះហើយ ប៊ុត សីហា ត្រូវបានអ្នកគាំទ្រជាច្រើន ពិសេសលោកគ្រូម៉ិច សីហា ស្នើសុំទៅអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដើម្បីឲ្យរូបគេអាចសាងកេរ្ដិ៍ឈ្មោះជាថ្មីលើវិថីសិល្បៈក្នុងផលិតកម្មGalaxy Navatra។ ជាការឆ្លើយតប អ្នកឧកញ៉ាចិត្តធម៌រូបនេះ ក៏យល់ព្រមទៀត។

ទោះរឿងចូលផលិតកម្មGalaxy Navatraនេះ ប៊ុត សីហា ប្រាប់​ថា ថ្ងៃ​ចន្ទ​នឹងប្រាប់លទ្ធផល។ តែអ្វីជាការកត់សម្គាល់ ក្រោយពីទទួលបានជំនួយពីអ្នកស្រីទ្រី ដាណា នោះ ប៊ុត សីហា បានសម្រុកចេញបទចម្រៀងខ្លួនឯងជាបន្តបន្ទាប់ ហើយជាការអរគុណដល់ថៅកែហាងពេជ្រចិត្តធម៌រូបនេះ នៅថ្ងៃទី១៨ ខែកញ្ញា ប៊ុត សីហា បង្ហោះរូបថត១សន្លឹកឈរមុខរថយន្ត រួច ពោលពាក្យថា ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«អរគុណ​ណាស់​ ដែល​បងប្អូន​ទាំង​អស់គ្នា​នៅ​គាំទ្រ​មនុស្ស​ធ្លាប់​សាង​កំហុស​ម្នាក់​នេះ ហើយក៏​អរគុណ​ខ្លាំង​ជាងគេ​នោះ ​គឺ​លោកជំទាវ ទ្រី ដា​ណា​NNP ​ដែល​ផ្ដល់​ឱកាស​អោយ​ខ្ញុំ​ជួប ផ្ដល់ឱកាស​អោយ​កែខ្លួន​ឡើងវិញ និង​ជួយ​ពួក​ខ្ញុំ​ច្រើន ដោយ​គ្មាន​លក្ខខណ្ឌ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិតជា​អរគុណ​ទឹកចិត្ត ចាប់ពី​ពេល​ជួប​គាត់​មក ពួក​ខ្ញុំ​ផលិត​បទ​ចម្រៀង​ខ្លួន​ឯងបាន​ច្រើន​ទោះ​មិន​ទាន់​បាន​ស្តង់ដារ​ក៏ដោយ ហើយក៏​សង្ឃឹមថា​ ជោគជ័យ​ខ្លាំង​ទៅ​ថ្ងៃមុខ ហើយ​ខ្ញុំ​សន្យា​ថា​ នឹង​វិល​មក​សិល្បៈ​វិញ ប្រើ​សមត្ថភាព​ខ្លួនឯង មិន​អោយ​បងប្អូន​គ្រប់គ្នា​ខក​បំណង​ទេ អរគុណ​ពុក​ម៉ែ បងប្អូន ដែល​នៅ​គាំទ្រ​រហូត​មក ព្រោះ​ខ្ញុំ​មាន​ពេលនេះ​ម្ដង​ទៀត​ ព្រោះតែ​លោកជំទាវ​ និង​ការ​គាំទ្រ​របស់​បងប្អូន​ មាន​បងប្អូន​គាំទ្រ​ខ្ញុំ ខ្ញុំ​នឹង​មាន​អ្វី​គ្រប់យ៉ាង​មកវិញ​មិន​ខាន​(​ប៊ុត​សីហា​)»៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply

Your email address will not be published. Required fields are marked *