កំពង់ឆ្នាំង: កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ ប្រជាពលរដ្ឋ២នាក់ប្តីប្រពន្ធបានប្រទះឃេីញគ្រោងឆ្អឹងសពខណ:ទៅរកកាប់អុស បង្កការភ្ញាក់ផ្អេីល។
ហេតការណ៍ខាងលេីនេះកេីតឡេីងនៅចំណុចខាងកើតប៉មសម្តេចប្រហែលបួនរយម៉ែត្រនៅខាងជើងផ្លូវ ស្ថិតក្នុងភូមិច្រកសង្កែរ ឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។
ក្រោយប្រទះឃេីញប្រជាពលរដ្ឋបានរាយការណ៍ទៅសមត្ថកិច្ច ហេីយកម្លាំង អ.ហ បានចុះមកត្រួតពិនិត្យមើលហើយតែមិនទាន់ដឹងថាជាទង្វើអត្តឃាត ឬជាឃាតកម្ម នៅឡេីយទេ៕