កាលពីថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២០ កន្លងទៅនេះ មានម្ចាស់គណនីហ្វេសប៊ុកនារីជនជាតិថៃម្នាក់ បានបង្ហោះរូបភាពបន្ទប់ជួលមួយកន្លែង ដែលស្ថិតនៅក្នុងខេត្តសមុទ្រសាខន នៃប្រទេសថៃ ដែលបន្ទប់ជួលនោះគេឃើញសុទ្ធតែសំរាមរាយប៉ាយពេញ មើលទៅគួរឱ្យខ្ពើមរអើម។
ម្ចាស់គណនីដដែលនេះបានបន្តបញ្ជាក់ថា បន្ទប់ជួលនេះគឺមានជាយុវជនម្នាក់ស្នាក់នៅអស់រយៈពេលប្រមាណ ២ ឆ្នាំមកហើយ ប៉ុន្តែក្រោយមកនាប៉ុន្មានខែចុងក្រោយនេះ គេមិនដែលបានឃើញម្ចាស់បន្ទប់ជួលរូបនោះមកស្នាក់នៅទៀតនោះឡើយ ហើយគេថែមទាំងបានឮដំណឹងថារូបគេមិនបានបង់ថ្លៃប្រាក់ឈ្នួលដល់ម្ចាស់ផ្ទះថែមទៀត។
យ៉ាងណាមិញ សម្រាប់ម្ចាស់បន្ទប់ជួលវិញបានបង្ហាញអារម្មណ៍តក់ស្លុត រន្ធត់ចិត្ត និង គាំងនិយាយលេងចេញ បន្ទាប់ពីបានចុះទៅពិនិត្យបន្ទប់ជួលខាងលើនោះ ដោយនៅពេលបើកទ្វារបន្ទប់ភ្លាម ឃើញបន្ទប់ជួលនោះមានសំរាមគរដូចភ្នំ
បង្ហាញឱ្យឃើញពីភាពស្មោគគ្រោកខ្លាំងមិនធ្លាប់ឃើញកន្លងមក ព្រោះក្នុងនោះមានសំបកដប កម្ទេចកម្ទីកាកសំណល់អាហារស្អុយរលួយ ព្រមទាំងដបទឹកមានទឹកនោមពេញៗជាច្រើនឆ្អេះឆ្អាបនៅត្រៀបត្រា គួរឱ្យខ្ពើមរអើមបំផុត។
គួរឱ្យដឹងដែរថា ទាក់ទងនឹងរឿងខាងលើនេះ បើតាមស្រ្តីជាម្ចាស់បន្ទប់បានឱ្យដឹងថា បន្ទប់ជួលនោះគឺជារបស់យុវជនម្នាក់មានអាយុ ២៧ ឆ្នាំ បានជួលស្នាក់នៅ ដោយបានមកជួលក្នុងតម្លែ ១៧០០ បាត ក្នុងមួយខែ និង បានរស់នៅអស់រយៈពេល ២ ឆ្នាំ៕
សូមអញ្ជើញទៅ ទស្សនានូវរូបទាំងស្រុងដូចខាងក្រោម៖