គេនៅចាំបានថា តារាកំប្លែងដ៏ល្បីអ្នកនាង វ៉ាន់ នីឡា បានចូលរោងការបញ្ចប់ភាពនៅលីវ ជាមួយកូនកំលោះ ស៊ុត សក្ការៈ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ ហើយគិតមកដល់ពេលនេះ ទើបតែមានរយៈពេលប្រមាណជិត៣ខែហើយ។
ពិធីមង្គលការរបស់ពួកគេ ធ្វើឡើងនៅ សណ្ឋាគារសុខា ក្រុងភ្នំពេញ ក្រោមការចូលរួមពីសមាជិកគ្រួសារ ព្រមទាំងភ្ញៀវកិត្តិយស ក៏ដូចជាមិត្តក្នុងរង្វង់សិល្បៈយ៉ាងកុះករ ជាពិសេសវត្តមានរបស់លោកជំទាវ ហ៊ុន ស៊ីណាត ដឹកដៃកូនក្រមុំ កំលោះផងដែរនោះ។
ក្រោយរៀបការ បានរយៈពេលប្រមាណ១ខែ ស្រាប់តែតារាកំប្លែងរូបនេះ បានប្រកាសដំណឹងល្អ មានទម្ងន់រយៈពេល១៧សប្ដាហ៍ នៅលើគណនីអ៊ីនស្ដាក្រាមរបស់ខ្លួន កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ថា «mommy17week»។
មកដល់ពេលនេះ វ៉ាន់ នីឡា បានត្រៀមបន្ទប់សម្រាប់សម្រាលរួចរាល់អស់ហើយ។ ជាក់ស្ដែង ថ្មីៗកន្លងទៅនេះ ស្វាមីរបស់តារាកំប្លែងវ៉ាន់ នីឡា បានបង្ហាញបន្ទប់ត្រៀមសម្រាលកូនរបស់ខ្លួននៅ មន្ទីរពហុព្យាបាល ចិត្រា និង សម្ភព ហ្ស៊ូលី (Chetra Polyclinic & Julie Maternity) ដោយដាក់Captionថា «ជួបគ្នាឆាប់ៗកូនស្រី»។
ទោះយ៉ាងណា រហូតមកដល់ពេលនេះ វ៉ាន់ នីឡា មិនទាន់សម្រេចថា គួរសម្រាលដោយវះ,,កាត់ ឬធម្មជាតិទេ ដោយនាងថា អាស្រ័យទៅលើស្ថានភាព និងសុខភាពផ្ទាល់ខ្លួន។ ក្រៅពីនេះ នាងបានត្រៀមនូវសម្ភារៈសម្រាប់កូនស្រីខ្លួនរួចរាល់ ហើយសូម្បីតែឈ្មោះក៏បានត្រៀមយ៉ាងពីរោះ ថា Mera ។
តាមរយៈនេះ មានការជូនពរពីសំណាក់មហាជន និងមិត្តភក្តិជាច្រើនឱ្យនាងមានសុខភាពល្អ និងសម្រាលកូនដោយសុវត្ថិភាព នៅក្នុងពេលឆាប់ៗខាងមុខនេះ។ ចំណែក ប្ដីរបស់នាង បានបញ្ជាក់ កាលពីពេលថ្មីៗនេះដែរថា «ជិតបានជួបគ្នាហើយកូន»៕