ឃេីញមួយភ្លែតតិចច្រឡំថាជាពួកម៉ាក​ សុខ សោម៉ាវត្តី​ អីទៅ​ ពេលទម្លាយការពិតនារីម្នាក់មុខស្រដៀង​ សុខ សោម៉ាវត្តី ម្នាក់នេះគឺជា…

កម្សាន្ដ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជឿជាក់ថាប្រិយមិត្តច្បាស់ជានៅចាំបានហេីយថា ពិធីការិនី សុខ សោម៉ាវត្តី បានរៀបការជាមួយលោកទូច ដាណារ៉ា ហៅពេជ្រ កាលពី ខែវិច្ឆិកា ឆ្នាំ ២០១២ ប៉ុន្តែ បានចែកផ្លូវគ្នាកាលពីឆ្នាំ២០១៤ ហើយពេលនេះ បន្សល់នូវចំណងដៃកូនស្រីម្នាក់យ៉ាងស្រស់ស្អាត ឈ្មោះចាស្មីន «Jasmine»។

ក្រោយពីបែកគ្នាមក រហូតមកដល់ពេលនេះ រយៈពេលជិត១០ឆ្នាំមកហើយ ប៉ុន្តែ អ្នកនាង សោម៉ាវត្តី នៅតែរក្សាចំណងរាប់អានគ្នា ដោយមិនប្រែប្រួល។ ចំណុចនេះ ត្រូវបានអ្នកគាំទ្រ ក៏ដូចមហាជនកើតសរសើរ តារាស្រីរូបនេះ មិនដាច់ពីមាត់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បច្ចុប្បន្ន តារា​សម្ដែង និង​ពិធី​ការិនី​ដ៏ល្បីរូបនេះ បានដើរតួនាទីជាម្ដាយដ៏ល្អ តែងតែបង្ហាញក្ដីស្រឡាញ់ចំពោះកូនស្រី។ ជាក់ស្ដែង កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ ជាថ្ងៃខួបកំណើតកូនស្រីនោះ សុខ សោម៉ាវត្តី បានពោលពាក្យដូច្នេះថា «Happy birthday my little gal mommy ស្រលាញ់កូនខ្លាំងណាស់ គ្មាអ្វីធំដុំទេកូនឆ្នាំនេះសាមញ្ញលក្ខណៈគ្រួសារ

តែគឺពោរពេញដោយការស្រលាញ់ សូមអោយកូនសុខភាពល្អនិងមានសេចក្ដីសុខ អ្វីដែលម៉ាក់ចង់បានពីកូនគឺមិនច្រើនទេគឺ ស្នាមញញឹមរបស់កូន សូមអោយកូនលូតលាស់ដោយការធ្វើល្អ គិតល្អ និងជួបមនុស្សល្អពេញមួយជីវិតរបស់កូន Love u all of my hear»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រហូតមកដល់ពេលនេះ ចាស្មីន កូនអ្នកនាង សុខ សោម៉ាវត្តី កាន់តែពេញរូបពេញរាង កាន់តែដូចអ្នកម្ដាយរបស់ខ្លួន សូម្បីអ្នកនាងខ្លួនឯង ក៏បានបង្ហោះរូបថត២សន្លឹក​ផ្ទឹម​គ្នា ហើយលើកជាសំណួរដែរថា «ថាមើលបងប្អូនដូចម្ដាយប៉ុន្មានភាគរយដែរ»។

តាមរយៈនេះ មានការលើកឡើងថា «Copy and past ហ្មងអូនអើយ, តែដឹងតា​ញិញជាងមាំមីហើយចាំមើល, ពេញក្រមុំហើយក្មួយស្រី, ដូច​សឹង​១០០%ម៉ង​បង, បេះបិទ,Copy and past ដូចបងខ្លាំងណាស់ ហើយគួរអោយស្រលាញ់ដូចគ្នា, ដូចម្តាយមិនដូចទេតែបើដូចបងស្រីដូច90 ភាគរយ, ដូចប៉ា ៥០ភាគរយ ម៉ាក់៥០ភាគរយ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ថែមលើនេះ នៅថ្ងៃទី១៥ ខែ​សីហា ឆ្នាំ២០២២ សុខ សោម៉ាវត្តី បាន​បង្ហោះ​រូបថត​ជាមួយកូនបន្ថែមទៀត ហើយ​ពោលពាក្យ​ថា «នៅ​ពីក្រោយ​រូបត្រឹមត្រូវ​មួយ​សន្លឹក​មុនគេហ្នឹង គឺ​មាន​ម្ចាស់​កម្មពៀរ​នៅ​លើ​ភ្លៅ​ទេ​ចា៎​ គិត​យ៉ាង​ម៉េច​ធំ​ប៉ុន​ម៉ែ​ហើយ​នៅ​ទារ​អង្គុយ​លើ​ភ្លៅ​ទៀត ធ្វើខ្លួន​មើល​តែខ្លួនឯងហ្នឹងនៅ babe»។

តាមរយៈនេះ មាន​ការលើកសរសើរ សុខ សោម៉ាវត្តីថា « ម៉ែអីក្មេងជាងកូនហស់, ក្មេងជាងកូនទៀត, ស្មានតែប្អូនស្រីពៅតាស, មើល​មួយភ្លែត ស្មានតែ​មិត្តភ័ក្ដិ​តាស, កូន​ស្រី​ធំ​ប៉ុន​ម៉ែ​ហើយ​ តែ​ម៉ាក់ៗ​នៅតែ​ស្អាត, ដូច​កូនភ្លោះ, មុខ​ប៉ុន​ម៉ាក់​ហើយ, មួយ​ណាម្តាយ​ មួយ​ណាកូន»៕​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply

Your email address will not be published. Required fields are marked *