ថៃ៖ យោងទៅតាមប្រភពហ្វេសប៊ុកមួយឈ្មោះ บิ๊กเกรียน បានរៀបរាប់ថា បុរសម្នាក់កំពុងតែជិះម៉ូតូទៅកាន់ផ្ទះសំបែងរបស់ខ្លួន ស្រាប់តែប្រទះឃើញនារីម្នាក់អង្គុយសំកុ.កតាមចញ្ចើមផ្លូវ
ឃើញដូចនោះរូបគេក៏ឈប់ដើម្បីសួរនាំ រួចនាងក៏បានប្រាប់ថានាង ស្រ.វឹ.ងហើយនាងកំពុងតែរង់ចាំមិត្តប្រុសរបស់នាងមកទទួល។
រួចរូបគេក៏ជួយទៅទិញទឹកឲ្យនាង និងជួយយកទូរស័ព្ទខលទៅមិត្តប្រុសនាង មិនតែប៉ុណ្ណោះរូបគេនៅរង់ចាំ មិ ត្ត ប្រុ ស នាងទាល់តែមកដល់។
ពេលដែលមិត្តប្រុសនាងមកដល់ បុរសរូបនោះក៏សួរមិត្តប្រុសនាងថា តើនាង ស្រ.វឹ.ង មកអង្គុយបែបនេះញឺកញាប់ទេ គាត់ក៏ឆ្លើយថា “គឺតែងតែបែបនេះឯង” ហើយគាត់តែងតែមកយកមិត្តស្រីរបស់គាត់នៅទីនេះជារឿយៗ។
បុរសចិត្តធម៌ក៏ប្រាប់ទៅ មិ ត្ត ប្រុសនាងថា មើលថែនាងឲ្យល្អ ហើយកុំប្រហែសរបៀបនេះទៀត ព្រោះសំណាងមិនមែនចេះតែមានទេ ថ្ងៃក្រោយមិនដឹងថាមានរឿងអីកើតឡើងទេ ដោយសារតែអាចនឹងមានមនុស្ស អា.ក្រ.ក់ គេមានបំណងមិនល្អ៕