តារា៖ នៅថ្ងៃទី០៧ កញ្ញា ២០២២ មានរយៈពេលជាង២០ថ្ងៃហើយ ដែលតារាល្បីជួរមុខរបស់ថៃ អ្នកនាង Pinky Savika និងគ្រួសារ ត្រូវបានឃុំ.ុំខ្លួ.នក្នុងពន្ ធនា.គារ ក្នុងករណីសង្ស័យ.ឆ.បោ.ក.លុ,យតាមប្រព័ន្ធInternet រាប់សិបលានដុល្លា ។
រយៈពេលជិត១ខែមកនេះ ជាលើកទី១ហើយ ដែលមហាជនបានឃើញរូបភាពធ្លាយមួយសន្លឹកពីមន្ត្រីពន្ធនាគារ ដែលមនុស្សជាច្រើននៅប្រទេសថៃ បានសន្និដ្ឋានថា ជាអ្នកនាង Pinky Savika តែពុំមានការបញ្ជាក់ពីមន្ត្រីពន្ធនាគារថាមនុស្សក្នុងរូបភាពជានរណានោះទេ ។
មន្ត្រីពន្ធនាគារបានបង្ហើបថា Pinky Savika និងគ្រួសារ កំពុងរស់នៅក្នុងសភាពដូចអ្នក.ជា .ប់.ឃុំផ្សេងទៀត មិនមានការរស់នៅបែបជាអ្នកមានក្នុងនោះទេ ហើយក៏តម្រូវឲ្យធ្វើការងារ និងមានឋានៈដូចអ្នកឯទៀត មិនដូចពាក្យចចាមអារាមថានាង មានការរស់នៅខុសពីអ្ន.ក.ជា.ប់.ឃុំ.ផ្សេងទៀតនោះទេ ។
មន្ត្រីដដែលបញ្ជាក់ថា Pinky Savika ត្រូវតម្រូវឲ្យកាត់សក់ខ្លី តែមិនមែនកាត់សក់ខ្លីក្រោមស្លឹកត្រចៀកទេ ពោលគឺកាត់ខ្លីក្រោមស្មាអាចចងបាន ។ គួរបញ្ជាក់ដែរថាគិតរហូតដល់ពេលនេះ ចំពោះករណីតារាល្បី Pinky Savika នៅមិនទាន់មានតម្រុយអំពីកា.រ.ដោះ.លែ.ង.នាងនៅឡើយទេ ។