ភ្នំពេញ៖ សូមរំលឹកឡើងវិញបន្តិច ប្រិយមិត្តបានជ្រាបហើយថា ពេជ្រ សូលីកា និង អតីតប្តី គីម ហាន បានរៀបការជាមួយគ្នា ព្រមទាំងទទួលបានកូនប្រុសម្នាក់ជាចំណងដៃផងដែរ ហើយជាពិសេសពួកគេតែងតែបង្ហាញភាពផ្អែមល្ហែមដែលធ្វើអោយមហាជនគ្រប់គ្នាកំពុងតែច្រណែននិងយកគំរូតាមគូរស្នេហ៍មួយនេះ ។
ប៉ុន្តែកាលពីពេលថ្មីៗនេះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នឹងស្ទើរមិនគួរឲ្យជឿ និងនឹកស្មានដល់ក្រោយឃើញ ស្វាមី ពេជ្រ សូលីកា បានបង្ហោះសារមួយជាភាសាអង់គ្លេស ក្នុង Facebook story ថាពួកគេទំាងពីរសម្រេចចែកផ្លូវគ្នាហើយ។
ក្រោយពីចែកផ្លូវគ្នាជាមួយអតីតស្វាមី តារាចម្រៀងពេជ្រ សូលីកា អត់បាននិយាយអ្វីទំាងអស់ បានត្រឹមទម្លាយយ៉ាងកម្សត់នៅក្នុងstory ថា «ខ្ញុំនឹងបង្រៀនកូនប្រុសរបស់ខ្ញុំអោយចេះស្គាល់ពីការអោយតម្លៃមនុស្សជុំវិញខ្លួនអោយបានច្រើន រៀនកុំកុហក កុំក្បត់ កុំអាត្មានិយម កុំអំនួតលើខ្លួនឯង កុំបោកប្រាស់ កុំធ្វើបាបចិត្តគេ កុំនិយាយជាន់មនុស្សដែលខ្លួនស្រឡាញ់ កុំចង់មានបានលើសពីសមត្ថភាពរបស់ខ្លួន កុំរៀនល្បិចកល កុំហឺហានឹងរបស់ក្លែងក្លាយកុំងប់ងុលទៅទង្វើររបស់ខ្លួនបានប្រឌិត កុំរៀនសម្តែងក្នុងឆាកជីវិតពិត ហើយរៀនចងចាំអ្វីដែលខ្លួនបានធ្វើដាក់គេអោយបានច្រើន រៀនទទួលការពិត រៀនទទួលយកកំហុសដែលខ្លួនបានធ្វើ រៀនយល់ចិត្តគេ សំខាន់ជាងគេនោះគឺភាពស្មោះត្រង់ មិនក្បត់ផិត និងការអោយតម្លៃមនុស្ស My son My everythiing»។
លុះមកដល់ថ្ងៃទី 13 ខែ សីហា ឆ្នាំ 2022 ស្រាប់តែ អ្នកនាង ពេជ្យ សូលីកា ក្រោយមេម៉ាយមិនទាន់បាន១ខែផង ស្រាប់តែផុសសារយ៉ាងចាក់ដោត ពោរពេញទៅដោយកម្លាំងចិត្តរស់នៅតែម្នាក់ឯងជាមួយកូនទាំងរឹងមាំ រួចប្រកាសក្តែងៗថា”ធ្វើអីធ្វើទៅ កុំតែមកបោកចិត្តអ្នកមេម៉ាយ ទៅបានហើយ”។
ក្រោយហហ្វេនៗឃើញសារនោះភ្លាមម្នាក់ៗនាំគ្នាចូលខមិនព្រោងព្រាតថា:ពោះម៉ាយក៌ចេះឈឺចាប់ដែរ sis,បេីសិនជាអាចចង់អយអូនទាំងពីរត្រូវគ្នាវិញណាស់ ព្រោះសាកសមគ្នាមែនទែន ហើយ អាណិតកូនទៀត,,ធ្វើអីធ្វើទៅ កុំតែPrank fanទៅបានហើយ. Fanនេះមើល Story ញញឹមម្នាក់ឯងដូចមនុស្សឆ្កួតចឹង ,មេម៉ាយកូន១ ស្ទាវសាហាវ,បើប្រពន្ធបងព្រមបងនឹងមិនធ្វើបាបចិត្តអូនទេ។ មានរូបភាពជាច្រើននៅខាងក្រោមនេះ៖