សុំសរសេីរលឿនហ្មង! ទើប​តែ​ផ្អើលថា​បែកគ្នាជាមួយ​ សេង​ សុខឃីម​ ឥឡូវ​ចឺម បង្ហាញ​ដៃគូ​ថ្មីបាត់​ ហើយ​ប្រាប់​ថា…(មានវីដេអូ)

កម្សាន្ដ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាំងពី​នាង​ចឺម សាង​ស្នេហា​ជាមួយ​អ្នក​មេម៉ាយ​កូន​មួយ ស្រស់ស្អាត សេង សុខ​ឃីម មក អ្នកគាំទ្រ បាន​យល់ឃើញថា នេះ​ជា​ស្នេហា​ច្បាស់លាស់​របស់​ចឺម​ហើយ​មើលទៅ ដោយសារតែ​ពួកគេ បាន​ទិញ​ផ្ទះ​រួមគ្នា និង​បង្ហាញ​ភាព​ផ្អែមល្ហែម​ឥត​ដាច់​នៅលើ​បណ្ដាញ​សង្គម​។

​ទោះយ៉ាងណា មួយរយៈ​មុននេះ ពួកគេ​បានបង្ហាញ​តម្រុយ​បែកបាក់​គ្នា​។ តែ​ក្រោយមក​ក៏​ឃើញ​ត្រូវរ៉ូវ​គ្នា​វិញ បាន​រយៈពេល​រាង​យូរ​គួរសម​ដែរ ស្រាប់តែ​ពេលនេះ លេចឮ​ដំណឹង​ជាថ្មី​ថា ស្នេហា​របស់​ពួកគេ​ឈានដល់​ផ្លូវបំបែក​ជាថ្មី​ម្ដងទៀត​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង អ្នកនាង សេង សុខ​ឃីម បាន​បង្ហោះ​សារ​កាលពីពេល​ថ្មីៗ​នេះ បង្ហាញ​ពី​តម្រុយ​បែកបាក់​ស្នេហ៍​ថា «”​អ្នក​សូ​ប្រាយ​តែ​រឿង​ខូចចិត្ត អ្នក​កុហក​ឡើង​ធ្លាប់ ជា​ទម្លាប់​ខ្ញុំ​តែង​ចាប់បាន​” ចប់​គ្នា​តាម​សម្រួល ជា​ជម្រើស​ល្អ​បំផុត ទៅរក​មនុស្ស​ស្រី​ណា​ដែល​ស្អាត ស្តាប់​អ្នក​ជាង​ខ្ញុំ​ទៅ តែ​អ្នក​មិនអាច​រកបាន​មនុស្ស​ស្រី​ដែល​ស្រលាញ់​អ្នក​ជាង​ខ្ញុំ គិតពី​អ្នក​មិនដែល​ចង់បាន​អ្វី​ពី​អ្នក​គ្មានទេ​…..»​។

បន្ថែម​លើ​នេះ អ្នកនាង សេង សុខ​ឃីម បាន​បង្ហោះ​សារ​ជា​បន្តបន្ទាប់​ទៀត​ថា «​ខ្ញុំ​ជាម​នុស្ស​ចិត្ត​មិន​ដាច់ តែបើ​នៅ​ក្បែរ​អ្នកណា ខ្ញុំ​ធ្វើ​ឲ្យ​មាន​អារម្មណ៍​ថា មាន​បញ្ហា​ដោយ​ខ្ញុំ ខ្ញុំ​នឹង​ចិត្តដាច់​ដើម្បី​គេ​…, សូម​ប្រើ​ពេលវេលា ដែល​នៅ​សេសសល់​អោយ​មាន​ន័យ​សម្រាប់​ជីវិត​របស់​យើង​»​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជុំវិញ​រឿង​នេះ បើ​ទោះ​មាន​មតិ​ជាច្រើន​យល់ថា​ពួកគេ​បែក​គ្នា ហើយ​មាន​ការ​ចុះផ្សាយ​ព្រោងព្រាត​ពី​រឿងនេះ ក៏​រហូតមក​ដល់​ពេលនេះ ចឺម រក្សា ភាព​ស្ងៀមស្ងាត់ មិន​បកស្រាយ​អ្វី​ទាំងអស់​។ តែ​នៅ​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០២២​នេះ លោក​ បាន​បង្ហាញ​ដៃគូ​ថ្មី ហើយ​ប្រាប់​ថា «​ដៃគូ​ថ្មី បទ​ថ្មី​មួយ បទ​ចាស់​មួយ​»​។

តាមរយៈ​នេះ អ្នកគាំទ្រ បាន​លើកឡើងថា «​សាវា​ណាស់​idol, សង្សារ​ច្រើន​ណាស់​ចឺម ចែក​ខ្ញុំ​មួយ​ផង​, ចឺម​សាវា​ណាស់​ល្មម​ឈប់​ទៅ​បាន​ហើយ​ប្អូន​, ដៃគូ​​ថ្មី ថត​បទ​ថ្មី ហើយក៏​សង្សារ​ថ្មី​ដែរ​idol, មួយ​បទ​ដូរ​ដៃគូ​មួយ, ចង់​ឡូយ​ដូច​បង​ដែរ, តិច​ដាក់​ស្នេហ៍​គេ​ទៀត​ទៅ​»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់​ថា នាយ​ចឺម បាន​សាង​ស្នេហ៍​ដំបូង​ជាមួយ​អ្នក​មេម៉ាយ​រូប​សម្រស់ សេង សុខ​ឃីម ក៏ដោយ​សារ​MV​ចម្រៀង​មួយ​បទ​មាន​ចំណងជើង​ថា «​ថ្លៃទឹកដោះ​»​។ តែ​មិន​ដឹង​ការសម្ដែង​ជាមួយ​ដៃគូ​ថ្មី​នេះ ​បង្កើត​ជា​ស្នេហា​ទៀត ឬ​យ៉ាងណា​នៅឡើយ​ទេ​។ ដូច្នេះ មានតែ​រង់ចាំ​មើល​ទាំង​អស់​គ្នា​៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply

Your email address will not be published. Required fields are marked *