គ្រប់គ្នាភាគច្រើនគិត អោយតែកែសម្ផស្សគឺដឹងតែស្អាតហើយ ប៉ុន្តែវាមិនដូចជាអ្វីដែលយើងគិតទាំងអស់នោះទេ។ ជាក់ស្ដែងនាពេលថ្មីៗកន្លងទៅ មាននារីភេទទីបីម្នាក់ បានរស់នៅជាមួយនឹងភាពឈឺចាប់មួយជីវិតដោយសារតែរឿងកែសម្ផស្ស។
មិនអាចប្រកែកបាន នេះគឺដោយសារតែបុគ្គលរូបនោះខ្លួនឯងតែម្ដង ដោយបានរើសយកសេរវាកម្មតម្លៃថោក និងទៅធ្វើនៅគ្លីនិកដែលមិនបានទទួលការចុះឈ្មោះត្រឹមត្រូវ។ នារីភេទទីបីរូបនោះគឺជាជនជាតិ ប្រេសុីល មានអាយុ ៣០ឆ្នាំ ដោយគិតថាចង់បានសម្រស់ស្អាតថែមទៅ ក៏បែកគំនិត ទៅកែសម្ផស្សដោយចាក់បញ្ចូលនៅស៊ីលីកូន នៅលើផ្ទៃមុខទាំងមូលនៅឯគ្លីនិកមួយកន្លែងកាលពីឆ្នាំ ២០១៧។
នាងបានបញ្ជាក់ថាមូលហេតុដែលរើសយកកន្លែងថោកគឺដោយសារតែពុំមានប្រាក់គ្រប់គ្រាន់ឡើយ ព្រោះតម្លៃក្នុងការវះកាត់ត្រូវចំណាយដល់ទៅដល់ ៨០០០ដុល្លា។ ប៉ុន្តែដោយសារតែថោកនេះឯង ទើបនាងរស់នៅជាមួយនឹងភាពឈឺចាប់ពេញមួយជីវិត ជាមួយនឹងភាពអាម៉ាស់ជាពន់ពេក៕ សូមមើលរូបភាពខាងក្រោម៖