ឌីជេស្រីជនជាតិថៃ រូបស្រស់ម្នាក់មានឈ្មោះថា Oil Roy Kiss ត្រូវបានចោ-ទប្រកា-ន់ពីបទស្រា-តនៅទីសាធារណៈ បន្ទាប់ពីឡើងឆាកធ្វើទង្វើដ៏ឥតកេរ្តិ៍ខ្មាស ដោះអាវបញ្ចេញដើមទ្រូ-ងនៅកណ្តាលវាល ខណៈម្ចាស់ហាងបានសារភាពថា ខ្លួនបានធ្វើខុស និងត្រៀមថតឃ្លីបសុំទោសសង្គមផងដែរ។
កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ សារព័ត៌មាន Daily News បានរាយការណ៍ថា Prameth Akkahad ជាអ្នកគ្រប់គ្រងភោជនីយដ្ឋាន Suksan ត្រូវបានចោ-ទប្រកា-ន់ពីបទបង្កើតកន្លែងផ្តល់សេវាផ្លូវកម្សាន្តដោយគ្មានការអនុញ្ញាត និងផ្ដ-ន្ទាទោ-សដាក់ពន្ធនាគារមិនលើសពីមួយឆ្នាំ
ពិន័យជាប្រាក់លើសពី ៦០,០០០ បាត ឬទាំងពីរ និងព្រមទាំងកាត់ទោសនាង Paphawee Chaimongkol ឬ Oil Roy Kiss ពីបទអំពើអា-ម៉ាសមុខ នៅមុខសាធារណជន ដោយអាក្រា-តកាយ ឬបញ្ចេញរាងកាយ ឬប្រព្រឹត្តអំពើអា-សអាភា-សផ្សេងទៀត ត្រូវពិន័យជាប្រាក់មិនលើសពី ៥ពាន់បាត។
ថ្ងៃទី៤ សីហា នៅម៉ោង ១១:៥០ ព្រឹក នៅភោជនីយដ្ឋាន មានការបង្ហាញជូនដោយ Roy និង Oil បានដោះអា-វក្រៅរបស់ពួកគេ ដើរលើឆាកដ៏មិនសមរម្យដល់ភ្ញៀវទេសចរ ឬអ្នកដែលមករកសេវាក្នុងការកម្សាន្ត។ តែទោះជាយ៉ាងណា ក្រោយរូបភាពនេះត្រូវបានបែ-កធ្លា-យ មតិមហាជនផ្ទុះ ការរិះគន់យ៉ាងខ្លាំង រហូតធ្វើឲ្យសមត្ថកិច្ចឈានទៅឃា-ត់ខ្លួនលោក Prameth និងនាង Oil Roy Kiss ដើម្បីចាត់វិធានការតាមច្បាប់។
លោក Prameth បានប្រាប់ឲ្យដឹងថា ភោជនីយដ្ឋាននេះបើកបាន២ឆ្នាំហើយ ប៉ុន្តែមានអតិថិជនតិចតួចប៉ុណ្ណោះ ហើយដោយចង់ទាក់ទាញអតិថិជន ហាងក៏បានជួលឈ្មោះ Oil Roy Kiss មកធ្វើ DJ ចាក់ភ្លេង។
អតិថិជននឹងឃើញថា ភ្លេងល្អ ឌីជេក៏ស្អាត ពួកគេចង់មកហាង និងល្បីតៗគ្នា។ អ្នកគ្រប់រូបនេះ បានអះអាងថា ហាងរីករាយបើកទទួលតែមិនមែនជាកន្លែងផ្តល់សេវាអ្វីទេ ប៉ុន្តែស្ថិតក្នុងតំបន់ដែលអាចបើកជាកន្លែងផ្តល់សេវា ដែលហាងក៏បានដាក់សំណើស្នើសុំអាជ្ញាប័ណ្ណរួចហើយជាកន្លែងផ្តល់សេវាកម្ម ប៉ុន្តែនៅមិនទាន់អនុញ្ញាត។
ចំណែក នាង Roy Kiss បាននិយាយថា រូបនាងធ្វើការជាឌីជេ ហើយតែងតែស្រវឹង។ មុនពេលធ្វើការ នាងក៏បានផឹកស្រាផងដែរ។ ហាងបានជួលខ្លួនទៅចាក់ភ្លេង ហើយខ្លួនតែងផឹកស្រវឹងខ្លាំង ដូច្នេះ នាងក៏ដើរចុះទៅក្រោម ហើយដោះអា-វតែម្តង។ ទាំងអស់នេះកើតឡើងគឺដោយសារស្រ-វឹងជោគជាំប៉ុណ្ណោះ។ នាងក៏បានសន្យាថា ចាប់ពីពេលនេះតទៅ រឿងនេះនឹងមិនកើតឡើងទៀតទេ។
តែទោះជាយ៉ាងណា ប៉ូលិសបានផាកពិន័យនាង Roy Kiss ៥ ពាន់បាត ខណៈថៅកែហាង បន្ទាប់ពីត្រូវបានស៊ើបអង្កេត និងប្រមូលភស្តុតាងបង្កើតផ្ទះប-នដោយគ្មានការអនុញ្ញាត ត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់១ឆ្នាំ ពិន័យជាប្រាក់មិនលើសពី ៦ ម៉ឺនបាត ឬទាំងពីរ៕