យូរៗចេញក្រៅម្ដងជួបហ្វេនៗ តារាល្បីចិន សៀវ ឡុងនី ធ្វេីចរិតបែបនេះ ធ្វេីឱ្យហ្វេនៗលាន់មាត់ថា…
ចិន៖ កាលពីថ្មីៗនេះ យោងតាមប្រភពមួយ បានបង្ហោះអត្ថបទមួយបង្ហាញពីសកម្មភាពមួយចំនួន របស់តារាសម្ដែងស្រី Liu Yifei ហៅ សៀវ ឡុងនី ដោយនៅក្នុងនោះ តារាស្រីរូបនេះ បានបង្ហាញខ្លួនជាមួយនឹងជំនួយការផ្ទាល់ខ្លួននៅឯហាងអាហារមួយកន្លែង ព្រមទាំងបានតុបតែងខ្លួនក្នុងឈុតអាវពណ៌ស និងខោជើងវែង ដែលធ្វើឲ្យមនុស្សជាច្រើនមានភាពភ្ញាក់ផ្អើលខណៈពេលឃើញនាងស្លៀកពាក់ក្រាស់ៗនៅក្នុងអាកាសធាតុក្ដៅ។ ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់ជាងនេះនោះគឺ ឥរិយាបថរបស់ Liu Yifei នៅពេលដែលនាងបានជួបនឹងហ្វេនៗ ព្រោះនៅពេលដែលនាងបានចូលទៅដល់ក្នុងហាង រូបនាងក៏បានហ៊ុមព័ទ្ធទៅដោយមនុស្សមួយចំនួន ដើម្បីសុំហត្ថលេខា។ ប៉ុន្តែខណៈពេលនោះ តារាស្រីរូបនេះពិតជាមានភាពងាយស្រួលរួសរាយ នៅក្នុងការថតរូប និងចុះហត្ថលេខាទៅដល់ហ្វេនៗ ដោយគ្មានការបញ្ចេញពីភាពតានតឹង បើទោះបីជាពេលនោះគឺជាពេលវេលាផ្ទាល់ខ្លួនក៏ដោយ។ យ៉ាងណាមិញ បន្ទាប់ពីបានបង្ហាញអត្តចរិតបែបនេះ បានធ្វើឲ្យហ្វេនៗទាំងនោះកាន់តែពេញចិត្តនិងសរសើរទៅលើចរិតលក្ខណៈរបស់នាងដែលមានភាពរាក់ទាក់ មិនសោះអង្គើយជាមួយនឹងមនុស្សជុំវិញខ្លួន បើទោះបីជាកាលពីមុននេះ រូបនាងធ្លាប់មានព័ត៌មានមិនល្អដូចជា បង្ហាញអាកប្បកិរិយាមិនរីករាយជាមួយនឹងជំនួយការផ្ទាល់ខ្លួននាង ផងដែឬ៕ ប្រភព៖ khmerload
Continue Reading