រូបភាពបុរសម្នាក់ ដេកជាមួយសាកសពមួយ ត្រូវបានគេនាំគ្នាចែកចាយ យ៉ាងព្រោងព្រៀត លើបណ្តាញទំនាក់ទំនងសង្គមហ្វេសបុក។ គណនេយ្យ ហ្វេសបុក ឈ្មោះ Fatos Desconhecidos
បានបង្ហោះរូបបុរសជនជាតិ វៀតណាមម្នាក់ ដេកអោប ប្រពន្ធខ្លួនដែលបានស្លាប់រយៈពេល ៨ឆ្នាំមកហើយនោះ តាំងពីឆ្នាំ២០១០ តែថ្មីៗនេះរូបភាពនេះ ត្រូវបានគេចែកចាយ និងបញ្ចេញយោបល់ជាច្រើនខុសៗ ព្រោះតែនេះជារឿងចម្លែក។
គណនេយ្យហ្វេសបុកមួយចំនួនយល់ថា នេះជារឿងពិត ព្រោះតែការស្រលាញ់មិនសាបសូន្យ ទោះស្លាប់តែកាយ តែព្រលឹងនៅ ចំណែកគណនេយ្យហ្វេសបុកមួយចំនួនទៀត
យល់ឃើញផ្ទុយគ្នាថានេះ ជារឿងកុហក ព្រោះថាសាកសព ក្រោយស្លាប់ត្រឹម២៤ម៉ោង សពនឹងប្រែប្រួល តែរូបភាពនេះ ខ្មោចស្លាប់៨ ឆ្នាំហើយ តេស្លាប់នៅតែស្រស់ញញឹម៕