ថ្មីៗនេះ តារាសម្ដែងអ្នកនាង គឹម លីហ្សា បានបង្ហាញប្រាប់អ្នកគាំទ្រដោយមិនលាក់លៀមថា នាងបានវះកាត់បន្ថែមសម្រស់ដើមទ្រូង ដែលក្នុងនោះអ្នកនាងថែមទាំងបានថតរូបពេលមិនទាន់ធ្វើការវះកាត់ទុកជាអនុស្សាវរីយ៍ទៀតផង។
រំលងមិនប៉ុន្មានថ្ងៃ ពេលនេះអ្នកជំនួញស្រីវ័យក្មេង គឹម លីហ្សា បានបង្ហោះរូបថតបង្ហាញពីរូបរាងថ្មីក្រោយវះកាត់បន្ថែមសម្រស់ដើមទ្រូងដោយជោគជ័យ ដែលមើលទៅកាន់តែស្រស់ស្អាតទាក់ទាញប្លែកជាងមុនទ្វេដង។
ជាការពិតកាលមិនទាន់វះកាត់ គឹម លីហ្សា តែងត្រូវបានមហាជនអ្នកគាំទ្រលើកសរសើរពីសម្រស់ធម្មជាតិរបស់នាងស្រាប់ទៅហើយ ដោយឡែកក្រោយពេលនាងវះកាត់កែកុនច្រមុះ ចង្កា និង ដើមទ្រូងរួច មើលទៅអ្នកម៉ាក់កូន ២ រូបនេះកាន់តែមានភាពជឿជាក់លើខ្លួនឯងថែមមួយកម្រិតទៀត៕ ប្រភព៖ ប្រជាប្រិយ