ក្រុងញូវយ៉ក: នៅពេលអ្នករួមបន្ទប់ជាមួយកូនៗ ឬក៏អ្នកទៅស្នាក់អាស្រ័យនៅផ្ទះសាច់ញាតិ ហើយអ្នកមិនចង់ខកខានឱកាសផ្អែមល្ហែមជាមួយដៃគូ នៅមានក្បាច់រួមភេទបែបស្ងាត់ស្ងៀមជាច្រើនសម្រាប់ឲ្យអ្នកសាកល្បងប្រើ។
ថ្វីបើស្ងាត់សំឡេង តែវាធ្វើឲ្យអ្នកទាក់ទងជាមួយគូស្នេហ៍តាមរយៈក្រសែភ្នែក និងជួយគ្នារក្សាភាពស្ងប់ស្ងាត់។ នោះបើតាមការលើកឡើងរបស់អ្នកជំនាញសិ.ចសាស្ដ្រក្រុងញូវយ៉ក Ian Kerner។
ខាងក្រោមនេះជាក្បាច់រួមភេទ ៧ ក្បាច់ដ៏ល្អសម្រាប់រក្សាភាពស្ងៀមស្ងាត់។
១-ក្បាច់ប្រុសខ្ជិល៖ កល់ខ្នើយចំទើតគូទឡើងបន្ដិច និងលាតជើងទៅមុខ។ រួចត្រកង ឬទ្រគូទដៃគូដោយទុកឲ្យជើងនាងស្ថិតនៅច្រកកៀវ ឬតាមចិត្ដចង់។ កាយវិការនេះ នាងអាចគ្រប់គ្រងចង្វាក់ចលនាវាយប្រហារដោយប្រើថាមពលជើងរបស់នាង។
Kerner និយាយថា សកម្មភាពបែបនេះ មិនសូវប្រើកម្លាំងសង្កត់ខ្លាំង ដោយការឱបផ្អឹបចុះឡើងថ្នមៗ បូកបន្ថែមនឹងការប្រើក្រសែភ្នែកត្របាញ់រកគ្នា។ ដូច្នេះអ្នកអាចផ្ដោតសំខាន់លើភាពស្ងៀមស្ងាត់។
២-ក្បាច់នារីទ្រោបលើ ៖ គេងផ្ងារ ខណៈភាគីនារីទ្រោបពីលើអ្នក ដោយមុខទល់មុខ។ អ្នកជំនាញបានបន្ដថា ផ្អឹបចូលគ្នាយ៉ាងណែនដោយគ្មានបញ្ចេញសំឡេងរំខានអារម្មណ៍អ្នកដទៃ។ បើនៅមានឮសំឡេងថ្ងួចថ្ងូរ អ្នកអាចប្រើមាត់ចាក់សោមាត់ដៃគូឲ្យជាប់។
៣-ក្បាច់បុរសទ្រោបលើ៖ ភាគីនារីគេងផ្ងារ ហើយអ្នកទ្រោបពីលើ។ លើកជើងនាងឡើង ឬខ្ទាស់កន្ធែកជើងនាងដើម្បីងាយស្រួលធ្វើចលនា។ មិនខុសពីក្បាច់នារីទ្រោបលើនោះទេ ក្បាច់នេះពិតជារក្សាភាពស្ងៀមស្ងាត់បំផុត។
៤-ក្បាច់តម្រៀបស្លាបព្រាបែរមុខទល់មុខ៖ ក្បាច់នេះមានប្រសិទ្ធភាពដោយសារតែវាតម្រូវឲ្យធ្វើចលនាយឺតមួយ។ លើសពីនេះ មុខរបស់អ្នកនឹងស្ថិតនៅទន្ទឹមគ្នាដែលអ្នកនឹងបានឃើញពីការប្រតិបត្ដិរបស់ដៃគូយ៉ាងច្បាស់ ដោយមិនចាំបាច់បញ្ចេញសំឡេង។
៥-ក្បាច់លុតជង្គង់ច្រកកៀវ៖បុរសជាអ្នកលុតជង្គង់ ខណៈខាងនារីអង្គុយច្រកកៀវពីលើ។ ប្រើស្មាររបស់អ្នកជួយទប់លំនឹងរាងកាយនាង ខណៈនាងប្រើចលនាតាមចិត្ដ។
Kerner អះអាងថា គ្មានការប្រើកម្លាំងវាយសន្ធាប់ខ្លាំងៗ គ្មានបញ្ហា។ នេះគឺជាក្បាច់ដ៏វិសេសមួយដោយគ្រាន់តែខ្សឹបតិចៗដាក់ត្រចៀកនាងទៅបានហើយ។ នាងនឹងឮពាក្យពេចន៍គ្រប់យ៉ាងដោយមិនរំខានត្រចៀកអ្នកជិតខាង។
៦-ក្បាច់អង្គុយច្រកកៀវ៖ ស្រដៀងនឹងក្បាច់លុតជង្គង់ច្រកកៀវ ក្បាច់អង្គុយច្រកកៀវ ឬ (Face Off) ខាងបុរសអង្គុយលើគែមគ្រែ ឬកៅអី ខណៈខាងនារីអង្គុយកន្ធែកច្រកកៀវពីលើភ្លៅ។ យកដៃត្រកងឱបចង្កេះនាង ជួយធ្វើចលនាព្រមគ្នា។
អ្នកជំនាញអះអាងថា ចំពោះកាយវិការនេះមិនមានការប្រើកម្លាំងវាយសន្ធាប់ខ្លាំងៗ បង្កជាសំឡេងរំខានឡើយ។ វាក៏សម្រួលដល់ការសន្ទនារវាងដៃគូ ដោយសារត្រចៀក និងមាត់នៅកៀកគ្នាតែម្ដង។
៧-ក្បាច់ THE OM៖ ភាគីបុរសអង្គុយពែនភ្នែន រួចឲ្យនារីអង្គុយកន្ធែកពីលើ ដោយការសម្លឹងភក្ត្រគ្នាយ៉ាងកៀកកិត។ បន្ទាប់មក ត្រកងជើងនាងមកក្ដោបត្រង់ចង្កេះរបស់អ្នក ផ្អឹបចូលគ្នា រួចធ្វើចលនាទៅមុខទៅក្រោយ។
Kerner និយាយថា ដោយដៃ និងជើងរបស់អ្នកត្របាញ់ចាក់ស្រែះចូលគ្នា អ្នកអាចមើលមុខគ្នាពេលហៀបឡើងឋានសួគ៌។ អ្នកនឹងបានដឹងច្បាស់ថា នាងពេញចិត្ដពេញថ្លើមកម្រិតណា៕ ប្រភព៖ ភ្នំពេញប៉ុស្តិ៍