តារាសម្តែង ប៉ែន ចំរ៉ុង ត្រូវផ្តន្ទាទោស ១០ខែ
តុលាការផ្តន្ទាទោស តារាសម្តែង និងពិធីករ ប៉ែន ចំរុង និង ង៉ាន់ ពិសី ដាក់ពន្ធនាគារ ១០ខែ
ភ្នំពេញៈ សាលាដំបូងតុលាការរាជធានីភ្នំពេញ បានសម្រេចផ្តន្ទាទោសតារាសម្តែង និងពិធីករ ប៉ែន ចំរុង និងឈ្មោះ ង៉ាន់ ពិសី ដាក់ពន្ធនាគារក្នុងម្នាក់ៗកំណត់រយៈពេល ១០ខែ និងពិន័យជាប្រាក់ក្នុងម្នាក់ៗចំនួនមួយលានរៀល ចូលជាថវិការដ្ឋ ពីបទបរិហារបង្កាច់កេរ្តិ៍ ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០២១ តាមមាត្រា ៣១១ និងមាត្រា ៣១២ នៃក្រមព្រហ្មទណ្ឌ។
តុលាការក៏បង្គាប់ឱ្យឈ្មោះ ប៉ែន ចំរុង និងឈ្មោះ ង៉ាន់ ពិសី រួមគ្នាសងសំណងទៅឲ្យដើមបណ្តឹងឈ្មោះ គាន ណារិត ចំនួន៦០ លានរៀលនៅពេលសាលក្រមនេះចូលស្ថាពរ ។
សាលក្រមនេះជំនុំជម្រះជាសាធារណៈកាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ ចំពោះមុខមេធាវីតំណាងឱ្យដើមបណ្តឹង រដ្ឋប្បវេណី កំបាំងមុខជនជាប់ចោទឈ្មោះ ប៉ែន ចំរុង ,ឈ្មោះ ង៉ាន់ ពិសី និងប្រកាសជាសាធារណៈ កាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២ ទុកសិទ្ធិឱ្យប្តឹងទាស់ និងប្តឹងឧទ្ទរណ៍តាមកំណត់ច្បាប់ ។
(ប្រភព San prum)
ដើម្បីអោយកាន់តែច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ?